តៃវ៉ាន់ ៖ កាលពីថ្ងៃទី១១ ខែមករា កន្លងមក កងទ័ពអាកាសរបស់តៃវ៉ាន់បានបង្ហាញការត្រៀមខ្លួនផ្នែកកងទ័ពដើម្បីការពារដែនអាកាសរបស់ខ្លួន ដោយធ្វើការហ្វឹកហាត់ប្រចាំឆ្នាំ មុនឈានដល់ថ្ងៃបុណ្យចូលឆ្នាំចិនដែលឈប់សម្រាប់យូរថ្ងៃ ។
កងទ័ពអាកាសតៃវ៉ាន់បានដឹកនាំកងយន្តហោះចម្បាំង Mirage 2000 ធ្វើការហ្វឹកហាត់ និងរៀនពីបច្ចេកទេសចុះចតទៅកាន់អ្នកសារព័ត៌មាននៅមូលដ្ឋានទ័ពអាកាស Hsinchu នៅភាគខាងត្បូងកោះតៃវ៉ាន់ ។:quality(70)/cloudfront-us-east-1.images.arcpublishing.com/archetype/OVAVTBDAYNGM7AGI763JOUCTXI.jpg)
អ្នកបើកយន្តហោះចម្បាំងបានឱ្យដឹងថា យន្តហោះប្រដេញទាំងអស់របស់តៃវ៉ាន់ស្ថិតនៅក្នុងការប្រយ័ត្នប្រយែង និងត្រៀមខ្លួនទុកជាមុន បើមានយន្តហោះអន្តរជាតិឈ្លានពានចូលដែនអាកាសរបស់តៃវ៉ាន់ ។
ពេលមុននេះ ក្រសួងការពារជាតិតៃវ៉ាន់បង្ហាញថា បានប្រទះឃើញយន្តហោះចំនួន៥៧គ្រឿង និងនាវាចម្បាំង៤គ្រឿងរបស់ប្រទេសចិនចូលមកជិតកោះតៃវ៉ាន់ រួមទាំងយន្តហោះចំនួន២៨គ្រឿងទៀតរបស់ចិនហោះចូលមកក្នុងតំបន់ការពារដែនអាកាសផងដែរ ។
គួរបញ្ជាក់ថា ប្រទេសចិនសម្លឹងមកកាន់តៃវ៉ាន់ គឺជាដែនដីមួយផ្នែករបស់ខ្លួន ដោយចិនបានជំរុញកម្លាំងបន្ថែមផ្នែកសេដ្ឋកិច្ច កងទ័ព និងនយោបាយ ដើម្បីអះអាងភាពជាកម្មសិទ្ធិលើតៃវ៉ាន់ ៕
ប្រភព ៖ TNN World










