ស្ត្រីអ្វី៧២ឆ្នាំម្នាក់មកបំភ្លៃព័ត៌មានប្រាប់សមត្ថកិច្ចនិងអាជ្ញាធរថាមានស្ត្រីម្នាក់យកកូនមកផ្លុងចោលនៅក្នុងបន្ទប់ផ្ទះសំណាក់របស់គាត់កាលពីយប់ថ្ងៃទី៨ខែមករា ឆ្នាំ២០២៣ ររហូតមកដល់រសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣
ស្រាប់តែនៅព្រឹកថ្ងៃទី១០ខែមករាឆ្នាំ ២០២៤នេះបែជាម្តាយរបស់កូនតូចខាងលើមកសុំអាជ្ញាធរជួយអន្តរាគមន៍រកយុត្ដិធម័ទៅវិញ។
ស្ត្រីជាម្តាយក្មេងប្រុសខាងលេីបានរៀបរាប់ថា តាមពិតគាត់មានការទំនាក់ទំនងជាមួយកូនប្រុសថៅកែផ្ទះសំណាក់ស្កាយលាភរហូតជ្រុលជ្រួសមានកូនប្រុសម្នាក់ខាងលេីថែមទាំងមាននៅក្នុងផ្ទៃ៧ខែម្នាក់ទៀត នៅក្នុងពោះ ហេីយបុរសជាប្តីមិនបានផ្តល់ភាពកក់ក្តៅក៏ដូចជាថវិការដេីម្បីចិញ្ចឹមកូនទេរហូតមកដល់ថ្ងៃទី៨ ខែមករា គាត់ក៏បានយកកូនប្រុសរបស់គាត់មកអោយប្តីដេីម្បីចិញ្ចឹមដោយសារគាត់មិនមានលទ្ធភាពក្នុងការចិញ្ចឹមកូននោះទេ។
តែរឿងដែលហួសចិត្តនោះស្រាប់តែប្តីរបស់គាត់និងម្តាយក្មេកយកកូនប្រុសរបស់គាត់មកសាលាសង្កាត់ចោមចៅទី៣ ដោយបំភ្លៃព័ត៌មានថាមានស្ត្រីម្នាក់បើករថយន្តមួយគ្រឿងពីរនាក់ក្មេងប្រុសខាងលើទៅជួលបន្ទប់សម្រាកមួយសន្ទុះក្រោយមកស្ត្រីរូបនោះបានចុះមកវិញតែម្នាក់ឯងហើយប្រាប់កូនប្រុសរបស់គាត់ថាកូនគាត់ដេកលក់ហើយគាត់ចេញទៅទិញអីហូបមួយភ្លែតហើយក៏បើករថយន្តចេញទៅបាត់មិនឃើញមកវិញតាំងពីយប់ថ្ងៃទី ៨ ខែមករាឆ្នាំ ២០២៣ រហូតមកដល់រសៀលថ្ងៃទី ៩ ខែមករាឆ្នាំ ២០២៣ទៅវិញ។.jpg)
ស្រាប់តែនៅព្រឹកថ្ងៃទី ១០ខែមករាឆ្នាំ ២០២៣នេះស្ត្រីជាម្តាយក្មេងខាងលើមកសាលាសង្កាត់ចោមចៅទី ៣ទាំងព្រឹកស្នេីសុំឲ្យអាជ្ញាធរជួយអន្តរាគមន៍ ដល់គាត់ផង។
គាត់យល់ព្រមឲ្យម្ដាយក្មេកនិងប្តីយកកូនទៅចិញ្ចឹម
ហើយគាត់គ្រាន់តែសុំពេលណាគាត់ចង់លេងកូនឬយកកូនទៅលេងផ្ទះម្តងម្កាលផង៕










