បរទេស៖ ក្មេងអាយុ២ឆ្នាំ ជិះកង់ធ្លាក់ចូលស្រះគេបោះបង់ចោលជម្រៅ៦០ម៉ែត្រ ឪពុកឃើញខំស្ទុះលោតចូលទឹកដើម្បីជួយសង្គ្រោះកូន ចុងក្រោយស្លាប់ទាំងពីរ។

កាលពីពេលកន្លងទៅថ្មីៗនេះមានសេចក្ដីរាយការណ៍ពីសារព័ត៌មាន The Sun បានរាយការណ៍ពីឧប្បត្តិហេតុនៃសោកនាដកម្មមួយនៅក្នុង ប្រទេសទួរគី បន្ទាប់ពីក្មេងប្រុសអាយុ ២ ឆ្នាំម្នាក់បានធ្លាក់ចូលទៅក្នុងអណ្តូងដែលគេបោះបង់ចោលក្នុងជម្រៅជាង ៦០ ម៉ែត្រ ខណៈកំពុងជិះកង់នៅជិតកន្លែងលេង។
ជាលទ្ធផលឪពុកដែលបានមើលកូនប្រុសរបស់គេពីចម្ងាយ ក៏បានប្រញាប់ប្រញាល់រកមកកន្លែងកើតហេតុ និងបានសម្រេចចិត្តលោតចូលទៅក្នុងអណ្តូងដោយសង្ឃឹមថានឹងជួយសង្គ្រោះកូនប្រុសរបស់គាត់ឱ្យរួចជីវិត។
ប៉ុន្តែគួរឱ្យសោកស្ដាយ នៅទីបំផុតវាបានក្លាយទៅជាសោកនាដកម្មក្រោយពី អ្នកទាំងពីរបានបាត់បង់ជីវិតទាំងឪពុក និងកូនប្រុស។
ទោះជាយ៉ាងណាបើតាមសម្ដីសាក្សីនៅក្បែរនោះបានបញ្ជាក់ថា ខណៈពេលដែលលោក Aytak ដែលត្រូវជាឪពុកក្មែង និងជាជនរងគ្រោះ បានព្យាយាមស្រែកឱ្យគេជួយ ស្របពេលនោះអ្នកធ្វើដំណើរបាន ឮសំឡេងក៏ប្រញាប់ហៅទូរសព្ទសង្គ្រោះបន្ទាន់។ ហើយមិនយូរប៉ុន្មានក្រុមអ្នកជួយសង្គ្រោះបានមក ដល់កន្លែងកើតហេតុដោយ ព្រមជាមួយនឹងឧបករណ៍ជួយសង្គ្រោះ និងកាមេរ៉ាសម្រាប់មើលស្ថានភាពនៅក្នុងស្រះ។
បន្ទាប់មកមន្ត្រីបានចាប់ផ្តើមជីករណ្តៅដើម្បីចូលទៅជួយឪពុកកូន លោក Aytak និង កូនប្រុងBatu។
ប្រភាពដដែលបានបន្តថា ក្រោយរយៈពេលជាង១០ម៉ោង មន្ត្រីជំនាញបានជីករណ្តៅជម្រៅ ១៥ម៉ែត្រ ប្រហែលមួយភាគបួននៃជម្រៅដែលជនរងគ្រោះធ្លាក់។ និងបន្តការជិករហូតទីបំផុតទៅដល់ឪពុកនិង កូនប៉ុន្តែ ជាអកុសល្យ និងហួសពេល ដោយអ្នកទាំងពីរស្លាប់ ដោយសារលិចក្នុងទឹកភក់នៅបាតអណ្ដូង។
ចុងក្រោយសមត្ថកិច្ចបានស្រង់សាកសព ឪពុកកូនទាំងពីរឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមសាសនា។

យ៉ាងណាមិញអាជ្ញាធរក៏បានចាប់ខ្លួនជនសង្ស័យពីរនាក់ ដែលអាចជាប់ពាក់ព័ន្ធ និងជាអ្នកគ្រប់គ្រង ក្រុមហ៊ុន Wasfi Kagir ដែលជាអ្នកទទួលបន្ទុកជីកអណ្តូង ហើយត្រូវបានចោទប្រកាន់ផងដែរថាបាន បង្កឱ្យមានមនុស្សស្លាប់ជាច្រើននាក់ពីការធ្វេសប្រហែសហើយអាជ្ញាធរបានចាក់បេតុងគ្របលើអណ្តូង ដែលគេបោះបង់ចោល៕ ប្រភព៖ Khaosod












