សហរដ្ឋអាមេរិក-ជប៉ុន ៖ លោក Joe Biden ប្រធានាធិបតីអាមេរិក បានត្រៀមប្រជុំជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោកFumio Kishida នៅសេតវិមានក្រុងវ៉ាស៊ីនតោន នាសប្តាហ៍ខាងមុខ ។

លោកស្រី Karine Jean-Pierre អ្នកនាំពាក្យសេតវិមាន បានឱ្យដឹងកាលពីថ្ងៃទី៦ ខែមករាថា លោក Joe Biden ប្រធានាធិបតីអាមេរិកនឹងប្រជុំជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ក្នុងទីក្រុងវ៉ាស៊ីនតោនលើផ្នែកសេដ្ឋកិច្ចនាសប្តាហ៍ខាងមុខ ។ ជាមួយគ្នានេះ ខាងក្រសួងការបរទេស និងក្រសួងការពារជាតិអាមេរិកនឹងប្រជុំជាមួយភាគីជប៉ុនផងដែរ ស្តីពីផ្នែកសន្តិសុខអាមេរិក-ជប៉ុន ឆ្នាំ២០២៣ ។Biden to Host Japan's Kishida for Talks on Defense, Economy – The Diplomat

អ្នកនាំពាក្យសេតវិមានបន្តថា នៅថ្ងៃទី១៣ ខែមករា លោកប្រធានាធិបតីអាមេរិកត្រៀមទទួលស្វាគមន៍លោកនាយករដ្ឋមន្ត្រីជប៉ុន នៅសេតវិមាន ដើម្បីពង្រឹងទំនាក់ទំនងរវាងរដ្ឋាភិបាលលើផ្នែកសេដ្ឋកិច្ច និងប្រជាជនរបស់ប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ ។ កាលពីឆ្នាំមុន អ្នកនាំដឹកនាំទាំងពីររូបបានធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធដើម្បីពង្រឹងទំនាក់ទំនងឱ្យកាន់តែប្រសើរឡើង ពង្រីកកិច្ចសហការលើប្រធានបទសំខាន់ជាច្រើន តាំងពីការប្រែប្រួសអាកាសធាតុ រហូតដល់បច្ចេកវិទ្យាសំខាន់ៗ ព្រមទាំងអភិវឌ្ឍន៍ឥណ្ឌូ-ប៉ាស៊ីហ្វិកដោយសេរី និងទូលំទូលាយ ។Japan gives up plan for Biden's visit in April: sources

ចំណែកក្រសួងការបរទេសអាមេរិកបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា លោក Anthony Blingen រដ្ឋមន្ត្រីការបរទេស និងលោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិក នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគណៈកម្មការទីប្រឹក្សាផ្នែកសន្តិសុខអាមេរិក-ជប៉ុន ឆ្នាំ២០២៣ ជាមួយលោក Yoshimasa Hayashi រដ្ឋមន្ត្រីការបរទេស និងលោក Yasukazu Hamada រដ្ឋមន្ត្រីការពារជាតិជប៉ុន នៅថ្ងៃទី១១ ខែមករានេះ ៕

ប្រភព ៖ TNN World