ភ្នំពេញ៖ គិតមកដល់ពេលនេះ ឆ្នោតមហាសំណាង បានឈរជើងលើទីផ្សារឆ្នោតផ្សងសំណាងក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រតិបត្តិករឆ្នោតស្របច្បាប់បានរយៈពេល ៦ឆ្នាំហើយ។ ក្នុងរយៈពេល៦ឆ្នាំកន្លងទៅនេះ ឆ្នោតមហាសំណាង បានបង្កើតការងារដោយផ្ទាល់ចំនួនរាប់រយកន្លែងជូនកូនខ្មែរ និងដោយប្រយោលចំនួនរាប់ពាន់កន្លែងជូនបងប្អូនប្រជាជនខ្មែរជាភ្នាក់ងារលក់ស្របច្បាប់ ព្រមទាំងបានជួយឲ្យប្រជាជនខ្មែររាប់ពាន់នាក់មានវិជ្ជាជីវៈច្បាស់លាស់តាមរយៈការអប់រំ និងបណ្តុះបណ្តាលក្នុងពេលបំពេញការងារជាមួយឆ្នោតមហាសំណាងប្រកបដោយក្រមសីលធម៌ខ្ពស់។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOhY0gIVYiSDdHk8D4M_F_B0K8F9aTFCX5mBaMp0qPJo5IgJuC-BW2rBAOHerCwGu61tq9Vfd3xATeiz-0isKjM2jruPMcPhCkns79Y6MMFFYpmjCu9k8hSZjAe0QPpH3dIYH2l_aElUx3YG4XR6AfBCGXXX263SVovQduLCqU7-FssVtDBQBzjcpE/s1280/IMG_7351.JPGឆ្នោតមហាសំណាង ក៏បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌ និងកិច្ចការងារជួយសង្គមនៅជាង ៣០០ កន្លែងក្នុង25រាជធានីខេត្តក្រុង និងស្ទើរតែគ្រប់ភូមិ-ឃុំទូទាំងរាជធានីខេត្តនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងពេលដែលព្រះរាជាណាចក្រកម្ពុជាទទួលរងនូវវិបត្តិកូវីដ-១៩ ហើយត្រូវបានបិទខ្ទប់ ឆ្នោតមហាសំណាងបានចូលរួមចំណែកក្នុងការជួយគាំទ្ររាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការផ្តល់ជូននូវសម្ភារៈចាំបាច់នានា ម្ហូបអាហារ ទឹកបរិសុទ្ធ ដល់ប្រជាជនដែលជាប់ក្នុងការបិទខ្ទប់ និងកម្លាំងដែលឈរជើងតាមទីតាំងដែលត្រូវបានបិទខ្ទប់។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiWGB3o54CDYtMUQrAcXrt5fehC90PkrPLCTYr9mqQry69gL9JOAlfgIgADxO34GGJVrzIm8DFSrtfKtHbcE6AbRLKfMXayk5cjKjUvmgG8uwpg180FbOIRFhW8qt7KwHoPqz1IQZy0K_Avv6xeORqIx-bAi64zBRaN4Oh4NwcdavzTWRJhdCrimxz/s5184/IMG_9636.jpgដោយមានការផ្តល់ទំនុកចិត្តខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អាជីវករ និងអ្នកផ្សងសំណាង ឆ្នោតមហាសំណាងត្រូវបានរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាផ្តល់នូវអាជ្ញាបណ្ណឆ្នោតផ្សងសំណាងពេញលេញបន្ត៥ឆ្នាំទៀត គិតចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៦។ គូរបញ្ជាក់ផងដែរថា ឆ្នោតមហាសំណាង ជាប្រតិបត្តិករឆ្នោតតែមួយគត់ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានដៃគូជាសមាជិកសមាគមឆ្នោតពិភពលោក ដែលជាសមាគមអន្តរជាតិដែលប្រមូលផ្តុំទៅដោយសមាជិកដែលសុទ្ធតែជាប្រតិបត្តិករឆ្នោតស្របច្បាប់មកពី៨០ប្រទេសផ្សេងៗគ្នាជុំវិញពិភពលោក។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0TfOtlauySmLqWDblr8D0vgCZnlVudsb2ODSrLbygwcnM73JKq3N7x4mXgZuWGA-xMMa1UIbsnCFBCRKWDCnc2SUV7_ZJqB327jypdDWwRoe-sB_h_ipIn0nE2UP16JJOGs6ocestV6shiADbN3acQ5_6hiHHP7kdR4gDUE0fqcOA1EfVSmf9CMXV/s4032/IMG_4612.JPG

ស្របពេលជាមួយគ្នានេះផងដែរ នាយក្រឹម កំពូលតារាកំប្លែងជើងចាស់របស់ព្រះរាជាណាចក្រកម្ពុជា និងក្រុមការងាររបស់គាត់ បានសម្រេចចិត្តចូលរួមជាទូតសុឆន្ទៈរបស់ឆ្នោតមហាសំណាង។ វត្តមានរបស់នាយក្រឹម និងក្រុមការងារនឹងធ្វើឲ្យមហាជនកម្ពុជាកាន់តែស្គាល់ពីភាពល្បីរន្ទឺនៃកិត្តិនាមរបស់មហាសំណាងក្នុងនាមជាប្រតិបត្តិករឆ្នោតស្របច្បាប់ឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5IRrzTE34yK64H3ClR0fvwTnzXNDEUB0_f4KEmeT5sgZsobur0Lp7nOtpvCVBPteQpd8HGnPhVdZX6tKTWNMHGqT7CNymZzTaaDZK00RXiBikiYztoHZ39LHnmYl6WInlHTv8xRHGEl8UIr0-WdYHJk9yT4esKmZKlCAxj0-Lc5hnZWLVJiK6SVLb/s4032/IMG_0738.HEIC

ឆ្នោតមហាសំណាងមានកិត្តិយសជម្រាបជូនថា បងប្អូនដែលចង់បាននូវមុខរបរស្របច្បាប់ដើម្បីបង្កើនចំណូលបន្ថែម អាចសម្រេចចិត្តក្នុងការធ្វើជាភ្នាក់ងារលក់ ឬ ដេប៉ូចែកចាយរបស់ឆ្នោតមហាសំណាង ។

ឆ្នោតមហាសំណាង ប្តេជ្ញាចិត្តថានឹងនៅតែបន្តចូលរួមក្នុងកិច្ចការងារមនុស្សធម៌ និងការជួយសង្គមយ៉ាងសកម្មនៅកន្លែងដែលឆ្នោតមហាសំណាងធ្វើប្រតិបត្តិការរបស់ខ្លួន ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisMe9_UIRE82HZLVyo1cWS0yw-RlS2P4wbW5dEBN0h1EGb6k_FkHJRuhKjHf__ss-RSX0rhHcDRBckzqx_uzKbavCao1AUvy886rMVcwAQc_tv8cZhYLzIXE4aj5PtcIhoVlYYt5p_LT56AiEz7R-h73ony4VUEf0LXAMb-JwSXRGwzn754i4E1iSS/s1280/photo_2023-01-02_15-10-49.jpg

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0VqYsAZ6TAE1NCCUzTEnB3dhxoYCptxF3byqi-T9RkESwxePuGcbEmTzvmyqYagviuJl4Fr22FInNPq_tJ3KiEnccn_UXsgdSm5R1v5pB968Ldqe6nuDfHKIcX_FtLTk8MGgsjoCMV1axhoC6JoLcG4CNcIK78Jy9GJPdsGuFrTARj3wWMBKdcQ_0/s1280/photo_2023-01-02_15-10-48%20(2).jpg

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzBNryLQ9vhZpKSw9SvtBeGfWJ3aOHuf_XFOvoEWACq4SBvVdWYm-yf6uUw0TNZv5NMf2l01S8Hw5GRIufK0gEy4njTNIeryWvcfdKilE35xzUD9Jfpa3Pbx0JNo_VRrE403_HvvcB9USxnVsNGVqsLl2m00btNluZTbV75dmYOqJiNtghc2GzMsZU/s1280/photo_2021-09-09_15-25-35.jpg

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3-gX-Z61m3q2yEmlcJxmZpx60hV9fLhnhzbYKJ5GmPWA_gLjjzfVfGz2JBy--WecVwYoOSr9BZecz0G7N2jGXjxHOiZy-PlX7MSYtZWZa6A-rXfzNbMHgvSn9jTSEDBq-U8_FtQ1NFsGVpOr-LQdSvNLqgd8aZFx80uRB9G7FtCgvFRNms83p1hQC/s960/photo_2023-01-02_15-10-46%20(2).jpg