ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា ស្នើនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការទប់ស្កាត់ការផ្សព្វផ្សាយ បទចម្រៀង ដែលមានចំណងជើងថា ឈាមបាតុករ។

ក្នុងលិខិតផ្ញើជូននាយឧត្តមសេនីយ៍ នេត សាវឿន ឱ្យចាត់វិធានការទប់ស្កាត់ការផ្សព្វផ្សាយបទចម្រៀងនេះ លោកស្រី ភឿង សកុណា បានគូសបញ្ជាក់ថា បទចម្រៀង «ឈាមបាតុករ» មានខ្លឹមសារអុជអាល ញុះញង់ អាចនឹងបង្កអសន្តិសុខ សណ្តាប់ធ្នាប់ដល់សង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHbu1opE-bqp9tuLB46V8pWQfCny99ibF_h49eW0eQcLsuuU3CTr5JHpmrrK_dF1LUl-eNqXBzHg-z7NjXGUfQRH2-Xyy4tSldyJyJlmUsMdsn3IIB5wMGmQgPwLRARVo70D--6Vz7ypfHe0oaQvAbBU6-AMZMllw7cBybe7FU3WEWiozz9QJ_G8Ww/s967/photo_2023-01-06_23-29-35.jpg

បើតាមលោកស្រី ភឿង សកុណា បទចម្រៀងនេះ និពន្ធទំនុកច្រៀង និងច្រៀងដោយឈ្មោះ គា សុគន្ធ។

បទចម្រៀងនេះ ត្រូវបានក្រសួងមហាផ្ទៃចាត់វិធានការបិទ និងផ្តន្ទាទោសអ្នកនិពន្ធ និងអ្នកច្រៀងម្តងរួចហើយមកហើយ។ តែនៅពេលថ្មីៗនេះ បទចម្រៀងនេះ ត្រូវបានផ្សព្វផ្សាយឡើងវិញ។

ជាការកត់សម្គាល់ការផ្សព្វផ្សាយឡើងវិញនូវបទចម្រៀង «ឈាមបាតុករ» ត្រូវបានធ្វើឡើងក្រោមសេនារីយោមួយច្បាស់លាស់។ ក្រុមអង្គការមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាល មានដូចជាអង្គការលីកាដូ និងសង់ត្រាល់ជាដើម បូករួមជាមួយក្រុមអ្នកនយោបាយប្រឆាំង បាននាំគ្នាគាស់រំលើង និងផ្សព្វផ្សាយព្រមៗគ្នាលើបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8BYkKfcXY618ycIPixK3NFK25Tvp5MvIOBae8vBaOVRRCZEkcBLLQ36SK4qIg7YmfqIHPHZc4zrumcVSJ8sNrgkgHcBtD49hcyTSBty-WHhAOEPJhlvpifzqq7_VRxdcCn79OzhqBN7oVDoyFTJ9vClqEoGQQebNS813ficGsMy0vL5UWZSjD5-Ga/s1280/photo_2023-01-06_23-29-37%20(2).jpg

តាមរយៈការផ្សព្វផ្សាយដោយមានផែនការច្បាស់លាស់នេះ បានបង្ហាញឱ្យឃើញច្បាស់នូវចេតនាទុច្ចរិតរបស់អង្គការប្រឆាំងរាជរដ្ឋាភិបាលដូចជាលីកាដូ និងសង់ត្រាល់ ក៏ដូចជាអ្នកនយោបាយប្រឆាំង ក្នុងបំណងដុងកំហឹងវណ្ណៈ បង្កើតចលាចល និងអសន្តិសុខនានាក្នុងសង្គម នៅមុនពេលការបោះឆ្នោតឈានមកដល់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnjTOl9C-BBhZqn9f5KjN9Wu0tdiDFw9jZs2xTDC7oij6KZfjVjA15mt0hN7hxQC194Yh75Z5Jx0icdoGaxBtNvyd-BTxNlrF_20YjDb8rZWBIc3bZ2dlA4G8igzvG2oFzRv2dsgJjURvm5r6e7KiDoOFrp8CVtbEvujXJ8PD-PGhZz3iGgyriCIcr/s1280/photo_2023-01-06_23-29-37.jpg