បរទេស៖ អ្នកទេសចរជាច្រើននាក់បានគេចពីសេចក្តីស្លាប់ បន្ទាប់ពីទូកទេសចរណ៍ល្បឿនលឿនមួយគ្រឿងនៅ កោះបាលីប្រទេសឥណ្ឌូណេស៊ី បានជួបនឹងខ្យល់បក់ខ្លាំង បណ្តាលឱ្យទូកក្រឡាប់លិចនៅកណ្តាល សមុទ្រ។

នាថ្ងៃទី ៥ ខែមករា ឆ្នាំ២០២៣ មានសេចក្ដីរាយការណ៍បានឱ្យដឹងថាមានហេតុការណ៍ដ៏រន្ធត់មួយ បានកើតឡើង ដោយមានទូកល្បឿនលឿនមួយគ្រឿងកំពុងធ្វើដំណើរដឹកអ្នកដំណើរចំនួន២៨នាក់ពីកោះ Noosa Penida ទៅកោះ Sanur ក្នុងកោះបាលី ស្រាប់តែទូកនេះបានជួបនឹងរលកដ៏ខ្លាំងៗ និងខ្យល់បក់បោក រហូតចាប់ផ្តើមបាត់បង់លំនឹង ហើយបានលិចបន្តិចម្តងៗចូលទៅក្នុងទឹក។
ហេតុការណ៍នេះផងដែរបានបង្កឱ្យភ្ញៀវទេសចរមានការភ័យស្លន់ស្លោ ប៉ុន្តែនៅតែរាប់ថាសំណាងល្អ ដែលគ្មាននរណាម្នាក់រងរបួសធ្ងន់ធ្ងរ និងបាត់បង់ជីវិតក្នុងឧបទ្ទវហេតុនេះឡើយ ព្រោះមានទូកនៅ ក្បែរជួយភ្ញៀវទេសចរទាំងនោះទាន់ពេលវេលា ហើយពួកគេបានប្រញាប់ពាក់ពងការពារ និងលោតចេញពីទូកជាបន្តបន្ទាប់ ខណៈទូកលិចបណ្តើរៗ។
ទោះជាយ៉ាងណាបន្ទាប់ពីកើតហេតុអាជ្ញាធរកំពុងស៊ើបអង្កេតថាតើហេតុអ្វីបានជាទូកចេញទៅសមុទ្រ ក្នុងពេលអាកាសធាតុអាក្រក់បែបនេះ? ដោយសារតែភាគរយមានហានិភ័យនៃគ្រោះថ្នាក់ជាមួយភ្ញៀវទេសចរ ក្នុងទូកល្បឿនលឿនមានភាគច្រើន រវាងការធ្វើដំណើរទៅកាន់នីមួយ។
គួរបញ្ជាក់ថាទីភ្នាក់ងារអាកាសធាតុក្នុងតំបន់ក៏ បានចេញការព្រមានពី អាកាសធាតុធ្ងន់ធ្ងរចាប់ពីថ្ងៃទី ២ ដល់ ថ្ងៃ ទី ៤ ខែមករា ហើយកំពុងបន្តការព្រមានដល់ល្ងាចថ្ងៃទី ៥ ខែមករាផងដែរ ខណៈពេលដែលអ្នកដំណើរ ធ្វើដំណើរឆ្លងកាត់កោះត្រូវបានណែនាំដោយមន្ត្រីកំពង់ផែឱ្យធ្វើដំណើរតាមសាឡាង ជាជាងដោយទូកទូកល្បឿនលឿនដើម្បីជាសុវត្ថិភាព៕ ប្រភព៖ Thairath











