សារព័ត៌មាន Wall Street Journal រាយការណ៍ថា Amazon កំពុងដាក់ផែនការបញ្ឈប់បុគ្គលិកជាង១៧.០០០នាក់ ដែលជាចំនួនមួយខ្ពស់ជាង Amazon ធ្លាប់បានដាក់ផែនការលើកដំបូង ។ បុគ្គលិកដែលត្រូវបញ្ឈប់ពីការងារលើកនេះ គឺជាបុគ្គលិកកាន់តំណែងផ្នែកគ្រប់គ្រងរបស់ Amazon ។
កាលពីខែវិច្ឆិកាកន្លងមក Amazon បានបញ្ឈប់បុគ្គលិកផ្នែកការិយាល័យ និងបច្ចេកទេស ចំនួន១០.០០០នាក់ ។ ការបញ្ឈប់បុគ្គលិកកាលពីខែវិច្ឆិកា គឺផ្តោតលើផ្នែកទាក់ទងនឹងផលិតផលរបស់ Amazon ។
បុគ្គលិកធនធានមនុស្សបានបង្ហាញតួលេខខាតទុនក្នុងផ្នែកនេះដល់ជាង៥.០០០លានដុល្លារអាមេរិកក្នុង១ឆ្នាំ ។ Amazon បញ្ជាក់ថា ការឈប់ជួលបុគ្គលិកក្នុងផ្នែកនេះ នឹងបើកផ្លូវឱ្យក្រុមហ៊ុនអាចបន្ថែមសក្តានុពលផ្នែកថ្មីៗទៀត ខណៈអតិថិជន Amazon ប្រើឧបករណ៍ទាំងនេះសម្រាប់មុខងារមួយចំនួនប៉ុណ្ណោះ ។
Amazon ជាក្រុមហ៊ុនឯកជនមួយមានទំហំធំលំដាប់ទី២របស់អាមេរិក ដែលមានបុគ្គលិកជាង១,៥លាននាក់ រួមទាំងបុគ្គលិកឃ្លាំងផងដែរ ។ ក្រុមហ៊ុននេះរីកចម្រើនយឺតដោយសារអត្រាអតិផរណាកើនឡើង ធ្វើឱ្យអាជីវកម្ម និងអតិថិជនកាត់បន្ថយការចំណាយ ។
ការកាត់បន្ថយបុគ្គលិកបន្ថែមរបស់ Amazon វាបង្ហាញពីការផ្លាស់ប្តូរយ៉ាងឆាប់រហ័សសម្រាប់ក្រុមហ៊ុននេះ ដែលកាលពីខែធ្នូឆ្នាំមុន ក្រុមហ៊ុនបានបន្ថែមប្រាក់ខែទ្វេដងដល់បុគ្គលិកមានជំនាញ ដើម្បីប្រជែងជាមួយក្រុមហ៊ុនផ្សេងទៀត ។
ទោះយ៉ាងណា Amazon មិនបាននិយាយអ្វីឡើយពាក់ព័ន្ធនឹងព័ត៌មានបញ្ឈប់បុគ្គលិកនេះ ។ Amazon ជាក្រុមហ៊ុនចុងក្រោយរបស់អាមេរិក ដែលប្រកាសបញ្ឈប់បុគ្គលិកដើម្បីទប់ទល់នឹងសេដ្ឋកិច្ចធ្លាក់ចុះ តាមក្រោយ Meta ក្រុមហ៊ុនមេរបស់ហ្វ៊េសបុក ដែលកាត់បន្ថយបុគ្គលិកចំនួន១១.០០០នាក់ ស្មើប្រមាណ១៣%នៃកម្លាំងពលកម្មក្រុមហ៊ុន រួមទាំងក្រុមហ៊ុន Twitter និងក្រុមហ៊ុន Snap ។ ក្រុមហ៊ុន Salesforce ផ្នែក software និយាយកាលពីថ្ងៃទី៤ ខែមករាថា ក្រុមហ៊ុនមានផែនការកាត់បន្ថយបុគ្គលិក១០% ដូចគ្នានឹងក្រុមហ៊ុន Microsof បានបញ្ឈប់បុគ្គលិកជាច្រើនតំណែងដើម្បីទប់ទល់នឹងវិបត្តិសេដ្ឋកិច្ច ៕
ប្រភព ៖ thairath










