បរទេស៖ របបយោធាមីយ៉ាន់ម៉ា បានផ្តល់ការលើកលែងទោសដល់អ្នកទោសប្រមាណ ៧០០០នាក់បន្ថែមទៀត ក្នុងឱកាសខួបនៃឯករាជ្យភាព ខណៈឧត្តមសេនីយ Min Aung Hlaing បានថ្លែងអំណរគុណដល់ប្រទេសជិតខាងជាប់នឹងប្រទេសមីយ៉ាន់ម៉ា។

កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ២០២៣ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ពីទីក្រុងយ៉ាំងហ្គោន នៃប្រទេស មីយ៉ាន់ម៉ា ថាស្ថានីយទូរទស្សន៍ជាតិមីយ៉ាន់ម៉ា (MRTV) បានរាយការណ៍នៅថ្ងៃពុធនេះថា ឧត្តមសេនីយ៍ Min Aung Hlaing អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធ និងជានាយករដ្ឋមន្ត្រីនៃប្រទេសមីយ៉ាន់ម៉ា បានធ្វើការចុះហត្ថលេខាលើកលែងទោសសម្រាប់អ្នកទោសចំនួន ៧,០១២ នាក់ ដែលជាការប្រារព្ធខួបទទួលឯករាជ្យភាពពីចក្រភពអង់គ្លេស ដែលត្រូវនឹងថ្ងៃទី ៤ ខែមករា និងគម្រប់ខួបលើកទី ៥៧ ឆ្នាំរបស់ប្រទេស។

ជាមួយគ្នានោះគេបានដឹងថាអ្នកទោសដែលត្រូវបានគេលើកលែងទោសភាគច្រើន ត្រូវបានកាត់ ទោសពីបទ រំលោភសេពសន្ថវៈ និង ការរំលោភបំពានផ្លូវភេទ ឃាតកម្ម ការកាន់កាប់អាវុធដ៏គ្រោះថ្នាក់ ការប្រមូលផ្តុំខុសច្បាប់ ករណីគ្រឿងញៀន អំពើពុករលួយ និងការបំពានច្បាប់គ្រប់គ្រងគ្រោះមហន្តរាយ ល្មើសច្បាប់គ្រប់គ្រងកូវីដ-១៩។

ដោយឡែកសម្រាប់លោកស្រី Aung Suu Kyi អតីត មេដឹកនាំរដ្ឋាភិបាលស៊ីវិល ត្រូវបានតុលាការមានសាលក្រមមុនចូលឆ្នាំថ្មី ដោយលោកស្រីត្រូវបានទទួលទោសបន្ថែមទៀតក្នុងគុកប្រាំពីរឆ្នាំពីបទ ល្មើសជួល និង ទិញឧទ្ធម្ភាគចក្រ ។

នេះសបញ្ជាក់ឱ្យឃើញថាការកាត់ក្តីត្រូវបានចាត់ទុកថាជាចុងក្រោយ ហើយនោះមានន័យថាលោកស្រីស៊ូជី អាយុ ៧៧ ឆ្នាំ ប្រឈមមុខនឹងការជាប់ពន្ធនាគារសរុបចំនួន ៣៣ ឆ្នាំ សម្រាប់ការរាប់ចំនួន ១៩ ដែលចំណាយពេលសរុប ១៨ ខែដើម្បីស៊ើបអង្កេតចាប់តាំងពីរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១មក ដែលគ្របដណ្តប់ពីការកាន់កាប់វិទ្យុទំនាក់ទំនងដោយគ្មានការអនុញ្ញាត ការបំពានច្បាប់ កូវីដ-១៩ ដើម្បីទទួលយកសំណូក។

យ៉ាងណាមីញទន្ទឹមនឹងនោះ ទូរទស្សន៍ MRTV បានផ្សាយដកស្រង់ចេញពីសុន្ទរកថារបស់មេដឹកនាំរបបយោធា នៅក្នុងពិធីព្យុហយាត្រារបស់កងទ័ពទាំងអស់ នៅទីក្រុង Nay Pyi Taw ដោយលោកបាន ថ្លែងអំណរគុណដល់អ្នកជិតខាងជាប់ប្រទេស ក៏ដូចជាអង្គការ និងបុគ្គល ដែលសម្របសម្រួលជាវិជ្ជមានជាមួយមីយ៉ាន់ម៉ា ចំពេលមានសម្ពាធនៃការរិះគន់ និងការវាយប្រហារពីភាគីជាច្រើនរួមមានប្រទេសចិន ឥណ្ឌា ថៃ ឡាវ និងបង់ក្លាដែសជាដើម។ បន្ថែមពីនោះនាយឧត្តមសេនីយ៍ Min Aung Hlaing ក៏បានបញ្ជាក់ថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ានឹងព្រមសហការដើម្បីសន្តិសុខ និងការអភិវឌ្ឍន៍ តាមព្រំដែនឱ្យបានល្អ៕ ប្រភព៖ dailynews