តម្លៃប្រេងសាំងនៅក្នុងប្រទេសវៀតណាម ត្រូវបានកែសម្រួលឡើងបន្តិចក្នុងការកែតម្រូវចុងក្រោយកាលពីថ្ងៃអង្គារសប្តាហ៍នេះ ដោយសារការកើនឡើងតម្លៃសកល និងផលប៉ះពាល់នៃពន្ធថ្មី។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ការកែសម្រួលតម្លៃប្រេងឥន្ធនៈលើកនេះ ត្រូវបានប៉ះពាល់ដោយសារការកើនឡើងតម្លៃប្រេងឥន្ធនៈពិភពលោក និងពន្ធការពារបរិស្ថានថ្មីលើប្រេងសាំងដែលបានចូលជាធរមាននៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣នេះ។Gasoline prices surge

ចាប់ពីរសៀលថ្ងៃអង្គារសប្តាហ៍នេះទៅ តម្លៃប្រេងឥន្ធនៈជីវឧស្ម័ន RON95 ក្នុងមួយលីត្រត្រូវបានដំឡើង ៣៥០ដុង ឬប្រមាណ ០.០១ដុល្លារ ដល់តម្លៃ ២២,១៥០ដុង ឬប្រមាណ ០.៩៤ដុល្លារក្នុងមួយលីត្រ។ តម្លៃប្រេងឥន្ធនៈ E5 RON92 កើនឡើង ៣៣០ដុងវៀតណាម ឬប្រមាណ ០.០១ដុល្លារ ដល់តម្លៃ ២១.៣៥០ដុង ឬប្រមាណ ០.៩០ដុល្លារក្នុងមួយលីត្រ។Gasoline prices reach new historic peak in Vietnam - VnExpress International

ចំណែកតម្លៃប្រេងម៉ាស៊ូតវិញ នៅតែមិនប្រែប្រួល គឺនៅត្រឹមតម្លៃ ២២,១៥០ដុង ឬប្រមាណ ០,៩៤ដុល្លារក្នុងមួយលីត្រ។ សូមជម្រាបផងដែរថា ក្នុងឆ្នាំ ២០២២ តម្លៃប្រេងឥន្ធនៈនៅក្នុងប្រទេសវៀតណាម ត្រូវបានកែ សម្រួលកើនឡើងតម្លៃចំនួន ១៧ដង និងធ្លាក់ចុះចំនួន ១៦ដង៕

ប្រភព៖ VN Express