បរទេស៖ មហាសេដ្ឋីរុស្ស៊ីម្នាក់បានស្លាប់ភ្លាមៗ ក្រោយពីធ្លាក់ពីជាន់ទី ៣ នៃសណ្ឋាគារមួយក្នុងសង្កាត់ Rayagada នៃរដ្ឋ Orissa ក្នុងប្រទេសឥណ្ឌា ដោយការស្លាប់របស់មហាសេដ្ឋីរូបនេះស្ថិតក្នុងចំណោមមហាសេដ្ឋីចំនួន១០រូបដែលបានស្លាប់ជាបន្តបន្ទាប់ក្រោយពីប្រទេសរុស្ស៊ីមានសង្គ្រាមជាមួយអ៊ុយក្រេន។
.jpg)
ទាក់ទងនឹងបញ្ហាខាងលើប៉ូលីសឥណ្ឌាកំពុងតែធ្វើការស៊ើបអង្កេតនៃការស្លាប់របស់មហាសេដ្ឋីរុស្ស៊ីអាយុ ៦៥ ឆ្នាំរូបនេះដែលមានឈ្មោះថា Pavel Antov ដែលជាមហាសេដ្ឋីប្រចាំប្រទេសរុស្ស៊ីដ៏មានឥទ្ធិពលមួយរូប។
ក្នុងនោះប្រភពដដែលបានបញ្ជាក់ថាការស្លាប់របស់មហាសេដ្ឋីរូបនេះគឺបណ្ដាលមកពីឧទ្ទវហេតុធ្លាក់ពីជាន់ទី ៣ នៃសណ្ឋាគារមួយក្នុងរដ្ឋ Odisha ភាគខាងកើតប្រទេសឥណ្ឌាកាលពីថ្ងៃសៅរ៍កន្លងទៅ បន្ទាប់ពីរូបលោកបានធ្វើដំណើរកម្សាន្តក្នុងប្រទេសឥណ្ឌាជាមួយមិត្តរបស់គាត់ម្នាក់ទៀត ប៉ុន្តែរឿងដ៏ចម្លែកមិត្តរបស់គាត់បានគាំងបេះដូងស្លាប់បន្ទាប់ពីចូលដល់ទឹកដីឥណ្ឌា រយៈពេល២ថ្ងៃមុន នឹងលោក Pavel Antovជួបឧបទ្ទវហេតុធ្លាក់ពីអាគារ។
ជាមួយគ្នានោះគេបានដឹងថាមហាសេដ្ឋីលោក Pavel Antov បានជួបនូវឧបទ្ទវហេតុនេះបន្ទាប់ពីរូបលោកបានធ្វើការបង្ហោះក្នុងគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមផ្ទាល់ខ្លួនប្រឆាំងនឹងសង្គ្រាម ដោយលោកបាននិយាយថា “ការប្រើប្រាស់កាំជ្រួចរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ចាត់ទុកថាជាអំពើភេរវកម្មដ៏ខ្លាំង”។
ទោះជាយ៉ាងណាក្រោយការបង្ហោះ លោក Antov ក៏បានលុបនូវសារនេះភ្លាមៗ និងបានបដិសេធដោយ និយាយថាវាមកពីបញ្ហាបច្ចេកទេស។
ទន្ទឹមនឹងនោះក៏មានរបាយការបញ្ជាក់ថានេះគឺជាករណីនៃការស្លាប់ចុងក្រោយបង្អស់របស់ ពាណិជ្ជកររុស្ស៊ី ហើយរឿងនេះកើតឡើងបន្ទាប់ពីពាណិជ្ជកររុស្ស៊ីប្រហែល ១០ នាក់ត្រូវបានសម្លាប់ជាបន្តបន្ទាប់ចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមការលុកលុយអ៊ុយក្រែនក្នុងខែកុម្ភៈកន្លងទៅ ដោយអ្នកស្លាប់ភាគច្រើនជាបុគ្គលប្រឆាំងនឹងសង្រ្គាម។
យ៉ាងមិញនាពេលបច្ចប្បន្ន អាជ្ញាធរឥណ្ឌាកំពុងតែធ្វើការស៊ើបអង្កេត និងធ្វើកុសល្យវិច្ច័យលើសាកសពដើម្បីស្វែងរកថានេះជាករណីនៃការធ្វើអត្តឃាត ឬជាករណីស៊ីផ្សេង។
គួរបញ្ជាក់ថា លោក Pavel Antov គឺជាស្ថាបនិកនៃក្រុមហ៊ុនកែច្នៃអាហារដ៏ធំនៅក្នុងប្រទេសរុស្ស៊ី ហើយនៅឆ្នាំ ២០១៨ គាត់ត្រូវបានគេដាក់ឈ្មោះថាជាសមាជិកសភាម្នាក់ក្នុងចំណោម ១០០ នាក់ដែលមានជាងគេបំផុតរបស់សភារុស្ស៊ី៕ ប្រភព៖ pptvhd36












