បរទេស៖ សោកនាដកម្មនៅក្នុងប្រទេសអេស្ប៉ាញ ដោយមានរថយន្តក្រុងមួយគ្រឿងបានធ្លាក់ពីលើស្ពានចូលទន្លេទាំងកំរោល ជាលទ្ធិផលបានបណ្ដាលឱ្យមនុស្សចំនួន ៦នាក់បានបាត់បង់ជីវិត និង២នាក់ផ្សេងទៀតបានរួចពីសេចក្ដីស្លាប់។

នៅយប់ ថ្ងៃទី ២៤ខែធ្នូ ឆ្នាំ២០២២ មានសោកនាដកម្មនៅប្រទេសអេស្ប៉ាញ ដោយមានឡានក្រុងដឹកអ្នកដំណើរមួយគ្រឿងបានធ្លាក់ពីលើស្ពានចូលទៅក្នុងទន្លេ Lerez ក្នុង Galicia ភាគខាងលិចនៃប្រទេសអេស្ប៉ាញយ៉ាងគួរឱ្យតក់ស្លុត។
ជាមួយគ្នានោះក្រុមអ្នកជួយសង្គ្រោះក៏បានប្រញាប់ប្រញាល់មកកាន់កន្លែងកើតហេតុចំពេលដែលមានភ្លៀងធ្លាក់ខ្លាំង និងចរន្តទឹកជ្រោះក្រោមស្ពានហូរខ្លាំង រហូតការស្វែងរកត្រូវបានពន្យារពេលជាច្រើនម៉ោងដោយសារភ្លៀងធ្លាក់យ៉ាងខ្លាំង ពាសពេញទាំងតំបន់ Galicia ។
ទោះជាយ៉ាងណាជាលទ្ធិផលចុងក្រោយបើតាមទិន្នន័យពីអ្នកឆ្លើយតបគ្រាអាសន្នបង្ហាញថាក្នុងហេតុការណ៍ដ៏អាក្រក់នេះបានបណ្ដាលឱ្យមានមនុស្សចំនួន៦នាក់បានបាត់បង់ជីវិត និងពីរនាក់ផ្សេងទៀតបានរងរបួស និងរួចរស់មានជីវិតដែលគាត់ជាអ្នកបើករថយន្តក្រុង អាយុ ៦៣ ឆ្នាំ និងម្នាក់ទៀតជាអ្នករួមដំណើរជាស្ត្រី។ ភ្លាមនោះអ្នកទាំងពីរត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
តាមប្រភពបានឱ្យដឹងពីក្រុមអ្នកជួយសង្គ្រោះបន្ទាន់ ដោយបានបញ្ជាក់ថា កន្លែងដែលរថយន្តធ្លាក់ចូលទឹកនៅ ក្នុងកម្ពស់ ៤០ ម៉ែត្រ មូលហេតុពព្រោះរថយន្តបានក្រឡាប់ធ្លាក់ពីលើស្ពានដោយមិនដឹងមូលហេតុ ប៉ុន្តែក៏មានការសន្និដ្ឋានថាវាអាចទាក់ទងនឹងអាកាសធាតុភ្លៀងធ្លាក់ខ្លាំង។
.jpg)
ទោះជាយ៉ាងណាឧបទ្ទវហេតុនេះអាជ្ញាធរនៅតែបន្តធ្វើការស៊ើបអង្កេតយ៉ាងលម្អិត និងក្ដៅគគុកសម្រាបើដោះស្រាយជូនក្រុមគ្រួសារជនរងគ្រោះ៕ ប្រភព៖ PPTVHD36
.jpg)













