ប្រទេសថៃ៖ នាឱកាសនៃការឆ្លងឆ្នាំខាងមុខនេះនៅតំបន់កណ្ដាលជ្រលងភ្នំនៅ The Blue Sky Khaokho Resort ដែលបានរៀបចំនូវពិធីបុណ្យ Bluesky Light Festival ២០២៣” ដែលជាការតុបតែងប្រាសាទដោយភ្លើងពណ៌ចំរុះនៅកណ្តាលភ្នំ ដែលវាហាក់ដូចជាការចូលទៅកាន់ពិភព​នៃរឿងតុក្កតា។

នាពេលថ្មីៗនេះមានការបង្ហាញពីទិដ្ឋភាពនៃសម្រស់ដ៏ស្រស់ស្អាត នៅក្នុងតំបន់កណ្តាលជ្រលងភ្នំនៅ The Blue Sky Khaokho Resort នៃខេត្ត ភីតឆា ប៊ុន (Phetchabun)នៃប្រទេសថៃ ជាមួយនឹងព្រឹត្តិការណ៍ “The Bluesky Light Festival ២០២៣”ដែលជាពិធីបុណ្យភ្លើងដ៏ស្រស់ស្អាត។

ពិតណាស់ក្នុងអំឡុងពេលនេះរមណីយដ្ឋានបានរៀបចំកម្មវិធីបំភ្លឺយ៉ាងស្រស់ស្អាតនៅកណ្ដាល បរិយាកាស ដូច ប្រាសាទទេពអប្សរដែលបានរៀបចំឡើងយ៉ាងស្រស់ស្អាត រហូតមានមនុស្សជាច្រើន និយាយថានៅទីនេះ ប្រៀបបាននឹងការឈានជើងចូលទៅកាន់ពិភពរឿងតុក្កតា។

លើសពីនេះសម្រាប់នៅចុងឆ្នាំក៏មានសួនផ្កាបែបអឺរ៉ុប ដើម្បីឱ្យអ្នករីករាយនឹងបរិយាកាសដ៏ស្រស់បំព្រោង និងកាន់តែមានភាពទាក់ទាញបំផុត។

ដូច្នេះបើបងប្អូនណាមានបំណងចង់ទៅទស្សនា ភាពប្លែកៗហាក់បីដូចជាបានចូលទៅកាន់ទិដ្ឋភាពនៅក្នុងរឿងតុក្តា ឬចង់ទទួលបាននូវជ្រុងនៃការថតរូបបានយ៉ាងស្រស់ស្អាតសូមកុំភ្លេចមកកម្សាន្តនៅកណ្ដាលជ្រលងភ្នំនៃទីតាំង The Blue Sky Khaokho Resortក្នុងខេត្ត ភីតឆា ប៊ុន (Phetchabun)នៃប្រទេសថៃនាឱកាសនៃការឆ្លងឆ្នាំខាងមុខនេះ៕ ប្រភព៖ Sanook