បរទេស៖ ក្លាយជាប្រវត្តិសាស្ត្រ ក្រោយក្រសួងសន្តិសុខសាធារណៈរបស់ប្រទេសប៉ាណាម៉ា បានចេញសេចក្តីថ្លែងការណ៍មួយ អំពីការរឹបអូសបានគ្រឿងញៀនក្នុងចំនួនជាច្រើន ដែលជាកំណត់ត្រាក្នុងឆ្នាំនេះ។

កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះមានសេចក្ដីរាយការណ៍ពីសារពត៌មានរ៉យទ័រ បានឱ្យដឹងថា ទីក្រុងប៉ាណាម៉ា ប្រទេស ប៉ាណាម៉ា សម្រាប់ឆ្នាំនេះបានបង្ហាញពីឥទ្ធិពលនៃការរឹបអូសនូវគ្រឿងញៀតដ៏ច្រើនជាប្រវត្តសាស្ត្រក្នុងរយៈពេល២ឆ្នាំជាប់ៗគ្នា។
ក្នុងនោះត្រូវបានគេដឹងថាចំនួននៃគ្រឿងញៀនដែលត្រូវបានគេរឹបអូសនេះមានចំនួន ១២៦,៥ តោនដែលភាគច្រើនជាកូកាអ៊ីន។ដោយក្នុងចំណោមនោះមានថ្នាំសរុប ២៣ តោនត្រូវបានគេរកឃើញក្នុង កុងតឺន័រមួយនៅឆ្នេរសមុទ្រអាត្លង់ទិកជាមួយនឹងគោលដៅបញ្ជូនទៅកាន់សហរដ្ឋអាមេរិកនិងអឺរ៉ុប។
ការចុះប្រតិបត្តិនៃការរឹចអូសនេះគឺបានដោះស្រាយការរត់ពន្ធគ្រឿងញៀនឆ្លងកាត់ពីទឹកដីប្រទេសទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុប ហើយប្រទេសប៉ាណាម៉ាគឺជាចំណុចនៃប្រទេសសម្រាប់ការឆ្លងកាត់នូវគ្រឿងញៀនដ៏សកម្ម ហើយអ្វីដែលអាជ្ញាធរបង្ក្រាបគឺជាការចុះប្រតិបត្តិការស្ទាក់ចាប់។

គួររំលឹកផងដែរថាការរឹបអូសគ្រឿងញៀនក្នុងប្រទេសនេះត្រូវបានធ្វើឡើងក្នុងប្រតិបត្តិការប្រឆាំងគ្រឿងញៀនជាង ៤៧១ លើករួចមកហើយ រួមទាំងការចាប់ខ្លួនជនល្មើសសរុបចំនួន ៦១៩ នាក់ ក្នុងនោះមានជនជាតិប៉ាណាម៉ា ៤១៥ នាក់ និង ២០៤ នាក់មកពីប្រទេសផ្សេងៗ៕ ប្រភព៖ Dailynews












