ខ្មាន់កាំភ្លើងម្នាក់ បានបើកការបាញ់ប្រហារនៅ កណ្តាល ទីក្រុងប៉ារីសប្រទេសបារាំង នាថ្ងៃសុក្រ ទី២៣ ខែធ្នូ ដោយ បានសម្លាប់មនុស្ស បីនាក់ និងរបួសបីនាក់ផ្សេងទៀត។
ខ្មាន់ កាំភ្លើង ជាជនជាតិបារាំង មានអាយុ ៦៩ ឆ្នាំ និងទើបតែត្រូវ បាន គេដោះ លែងពីមន្ទីរឃុំឃាំង ពីបទវាយប្រហារដោយការ ប្រកាន់ពូជសាសន៍។
ហេតុការណ៍ខាងលើបានកើតឡើងនៅឯមជ្ឈមណ្ឌលវប្បធម៌កួដ (Kurdish) ស្ថិតនៅលើដងផ្លូវ Enghien ក្នុងសង្កាត់ទី១០ នៃទីក្រុងប៉ារីស ជាទីប្រជុំជនមានហាង និងភោជនីយដ្ឋានជា ច្រើន និងជាន្លែងដែលសម្បូរទៅដោយជនជាតិ កួដរស់នៅ ច្រើន។
ដំបូងខ្មាន់កាំភ្លើងដៃដល់រូបនេះ បានកំណត់គោលដៅបាញ់ ប្រហារលើមជ្ឈមណ្ឌលវប្បធម៌កួដ មុនពេលចូលសំដៅហាង កាត់សក់មួយ ជាកន្លែងដែលលោកត្រូវបានចាប់ខ្លួន។ ក្នុង ចំណោមអ្នករបួសបីនាក់ មានម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយពីរនាក់ទៀតកំពុងព្យាបាលរបួសធ្ងន់។
ក្រោយហេតុការជនសង្ស័យមានអាយុ ៦៩ឆ្នាំ ត្រូវបានចាប់ខ្លួន ភ្លាមៗ ដោយគេដឹងដែរថា ខ្មាន់កាំភ្លើងរូបនេះទើបត្រូវបាន ដោះលែង ពីពន្ធនាគារថ្មីៗនេះដែរទេ៕
ប្រភព៖ BBC










