Home ព័ត៌មានកីឡា កីឡាក្នុងស្រុក ២៧ឆ្នាំ​កន្លងផុតទៅ! កម្ពុជានៅតែមិនអាចបំបាក់ឥណ្ឌូនេសុីបាន

២៧ឆ្នាំ​កន្លងផុតទៅ! កម្ពុជានៅតែមិនអាចបំបាក់ឥណ្ឌូនេសុីបាន

98
0

គិតចាប់តាំងពីឆ្នាំ ១៩៩៥ រហូតដល់ ២០២២ រាប់គ្រប់កម្មវិធីទាំងអស់ទីបំផុតក្រុមជម្រើសជាតិកម្ពុជា នៅតែមិនអាចយកឈ្នះឥណ្ឌូនេស៊ី បន្ទាប់ពីបន្តចាញ់ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន Gelora Bung Karno ក្នុងទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី ពូល A នាល្ងាចថ្ងៃទី២៣ ខែធ្នូ នៃពានរង្វាន់ AFF Mitsubishi Electric Cup ២០២២។May be an image of 3 people, people standing and outdoors

រយ:ពេល២៧ឆ្នាំ សរុប១៨ប្រកួត ឥណ្ឌូនេស៊ី ឈ្នះ១៧លើក ស្មើ១លើក ខណ:ក្រុមជម្រើសជាតិកម្ពុជា ដែលមានលោក Keisuke Honda អ្នកចាត់ការទូទៅ មិនដែលឈ្នះម្តងណាឡើយ។

ខណ:ក្រុមជម្រើសជាតិហ្វីលីពីន ក្រោមការដឹកនាំរបស់លោក Josep Ferré រកបាន៣ពិន្ទុជាលើកដំបូង ក្រោយឈ្នះប្រ៊ុយណេ ក្នុងលទ្ធផល ៥-១ នៅកីឡដ្ឋាន Rizal Memorial បន្ទាប់ពីចាញ់ការប្រកួតបើកឆាកទល់នឹងកម្ពុជា ៣-២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕