ម្ចាស់ពាន The Voice Kids Cambodia រដូវកាលទី១ ពេជ្រ ថៃ ដែលមានភាពល្បីល្បាញ ទទួលបានការស្រលាញ់ចូលចិត្តពីមហាជន បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ ដោយទទួលបាននិទ្ទេស C។ ពេជ្រ ថៃ បានបង្ហោះលទ្ធផលនៅលើហ្វេសប៊ុកផេករបស់ខ្លួនយ៉ាងដូច្នេះថា៖ «ទីបំផុតខ្ញុំអាចធ្វើបានហើយ#819#C»។ នៅក្នុងលទ្ធផលដែលពេជ្រ ថៃ ទទួលបាននោះគឺខ្មែរ B គណិតD ផែនដីD ភូមិB ប្រវត្តិA សីលធម៌C ភាសា F៕