ទីក្រុងតៃប៉ិ៖ នៅក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ក្រុងប៉េកាំង បង្កើនសកម្មភាពយោធា កាន់តែខ្លាំងឡើង ទាំងផ្លូវទឹក និង អាកាស នៅតំបន់ ជុំវិញកោះតៃវ៉ាន់ ហើយសូម្បីត្រឹមតែរយៈពេល២៤ម៉ោងកន្លងមកនេះ ចិន បានបញ្ជូនយន្ដហោះចម្បាំងទំនើបៗ ជិត៤០គ្រឿង ចូលទៅកាន់តំបន់កំណត់ព្រំដែនអាកាសរបស់តៃវ៉ាន់ ប៉ុន្ដែត្រូវបានកងទ័ពអាកាសរបស់ក្រុងតៃប៉ិ ដេញស្ទាក់ ឲ្យបកត្រឡប់ក្រោយវិញ។

សារព័ត៌មាន Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ថា ក្រសួងការពារជាតិតៃវ៉ាន់ បានបញ្ជាក់ នៅថ្ងៃព្រហស្បតិ៍នេះ ថា កងទ័ពអាកាសរបស់តៃវ៉ាន់ បានបើកយន្ដហោះប្រយុទ្ធ ដេញស្ទាក់ ជាមួយនឹងការបញ្ចេញការព្រមាន ដល់យន្ដហោះចម្បាំងរបស់ចិន ចំនួន៣៩គ្រឿង ចូលមកកាន់តំបន់កំណត់ព្រំដែនការពារដែនអាកាសរបស់តៃវ៉ាន់ នាភាគខាងត្បូងកោះមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFZc_mhEkOdvvJTCPXJg15jnIH21FeT_YA6jZRPCr7orqOOfqkc3VevUVvozMJin20SOD6-t0EInjhj3CCY2GYpbZk6eNyzAGYKwCZeZgZ-ujRiebGfX_PEhh6zSCc2m3Co0RTwBOYxNuQPU1vhntw_hAx-WQnCwCePSnkZMVACu5gC7c_dMIC8WbN/s799/photo_2022-12-22_15-39-54.jpg

តៃវ៉ាន់ តែងតែត្អូញត្អែរជាដដែលៗ អំពីបេសកកម្មរបស់កងទ័ពអាកាសរំដោះប្រជាជនចិន នៅក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ តែងតែហោះហើរ ចូលមកជារឿយៗ រំលោភមកលើតំបន់កំណត់ការពារដែនអាកាស (ADIZ) នៅភាគខាងត្បូង ដែនកោះរបស់ខ្លួន។

ក្រសួងការពារជាតិតៃវ៉ាន់ បានបញ្ជាក់ នៅក្នុងរបាយការណ៍លម្អិត អំពីសកម្មភាពរបស់កងទ័ពអាកាសចិន រំលោភមកលើ ADIZ របស់ខ្លួន នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ថា ការឈ្លានពានរបស់ចិន នៅថ្ងៃព្រហស្បតិ៍នេះ រួមមាន យន្ដហោះប្រដេញ ចំនួន២១គ្រឿង និង យន្ដហោះទម្លាក់គ្រាប់បែក ប្រភេទ H-6 ចំនួន៤គ្រឿង ហើយយន្ដហោះប្រឆាំងនឹងនាវាមុជទឹក ផងដែរ។ ប៉ុន្ដែជាការឆ្លើយតបវិញនោះ តៃវ៉ាន់ បានបញ្ជូនយន្ដហោះប្រយុទ្ធ បណ្ដេញយន្ដហោះចិនទាំងនោះ ជាមួយនឹងការបញ្ចេញការព្រមាន ស្របពេលប្រព័ន្ធមីស៊ីលរបស់ដែនកោះមួយនេះ បានដានយ៉ាងដិតដល់ លើសកម្មភាពហោះហើររបស់កងទ័ពអាកាសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgN6rEQO0zMZc5_1vWQD8fahd8TjfrFbKW7GyoHXGoxyvJMjp8fwRw1tHYRSX7FrkGnGvIx5JiMGK3aqhhmGYDjlnmO8WyuoE6mw3B9OZSrYJlN5tMWQrIGRhRrQNyhtkfZuhWHlD0Y4H8WxKEzskAQNVuTznfoLcYfyvThTCyi6uYfDRz2F9qbgg7S/s723/photo_2022-12-22_15-39-54%20(3).jpg

ការគំរាមកំហែងរបស់ក្រុងប៉េកាំង ធ្វើឲ្យតៃវ៉ាន់ បង្កើនកញ្ចប់ថវិកា លើវិស័យការពារជាតិ រាប់ពាន់លានដុល្លារ ដោយទិញគ្រឿងសឹកទំនើបៗ មកពីសហរដ្ឋអាមេរិក។ បន្ថែមពីលើការទិញគ្រឿងសឹករបស់ក្រុងតៃប៉ិ នោះ ក្រុងវ៉ាស៊ីនតោន ក៏បានរៀបចំកញ្ចប់ជំនួយសន្ដិសុខ ជួយដល់តៃវ៉ាន់ រហូតដល់១០ពាន់លានដុល្លារផងដែរ សម្រាប់រយៈពេល៥ឆ្នាំ។

ជាមួយគ្នានេះដែរ រដ្ឋាភិបាលក្រុងតៃប៉ិ ក៏បានអះអាង ថា វិទ្យាស្ថានវិទ្យាសាស្ត្រ និង បច្ចេកវិទ្យាជាតិចុងសាន (Chung-Shan) ដែលជាស្ថាប័នស្រាវជ្រាវ និង អភិវឌ្ឍន៍របស់ក្រសួងការពារជាតិតៃវ៉ាន់ នៅសប្ដាហ៍នេះ កំពុងធ្វើតែសមយុទ្ធបាញ់មីស៊ីល នៅលើឆ្នេរសមុទ្រ នាភាគអាគ្នេយ៍ នៃដែនកោះមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbulEPK4dfX0MQSbGCXmBFWpXqwlGiRsKk26kmhRZrKNp2wSayF2nParUUaW_VkT0O1UEfRky6m0aPRcwcMqKgO2XVlSSkqIjbT7IVYboVnn8GERiZJdPC4RdxRlzEl2Z9weA0BdiBCbiUJo3nAXYokAEGBkjGSzEjrhJTRJvMkeWJzWZXG9Q5Pbp3/s760/photo_2022-12-22_15-39-54%20(2).jpg

ចិន តែងតែអះអាង អំពីដែនអធិបតេយ្យរបស់ខ្លួន នៅលើកោះតៃវ៉ាន់។ ជាមួយនឹងការអះអាងនោះ ក្រុងប៉េកាំង មិនដែលបដិសេធ អំពីការប្រើប្រាស់កម្លាំងយោធា ដើម្បីរឹបអូសដែនកោះមួយនេះ យកមកគ្រប់គ្រងវិញនោះឡើយ។ ដោយឡែក រដ្ឋាភិបាលក្រុងតៃប៉ិ ក៏តែងតែបដិសេធការអះអាងរបស់ចិន ដោយលើកឡើង ថា តៃវ៉ាន់ ចង់បានសន្តិភាព ប៉ុន្តែនឹងការពារខ្លួន ប្រសិនបើមានការវាយប្រហារ ពីប្រទេសចិន៕