ភ្នំពេញ៖ ក្រុមការងារអភិរក្សបានឱ្យដឹងថា នៅក្នុងខែធ្នូ ឆ្នាំ២០២២នេះ សំបុកសត្វត្រយងចង្កំកសដំបូងត្រូវបានកត់ត្រា ហើយមកទល់បច្ចុប្បន្នសំបុកចំនួន០២ត្រូវបានកត់ត្រានៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី។

នៅតាមតំបន់ការពារធម្មជាតិមួយចំនួនទៀតក៏ត្រូវបានកត់ត្រាផងដែរ។ សត្វត្រយងចង្កំកសជាបក្សីដែលកំពុងរងគ្រោះជិតផុតពូជ បន្តពូជនៅក្នុងរដូវប្រាំងចាប់ពីខែវិច្ឆិកា រហូតដល់ខែមេសាជារៀងរាល់ឆ្នាំ។កម្ពុជាមានសត្វត្រយងចង្កំកសជាង​៧០០ក្បាល​ដែល​ច្រើនជាងគេលើលោក

ក្រុមការងារជីវចម្រុះនៃអង្គការជីវិតធម្មជាតិនៅកម្ពុជាដោយសហការជាមួយមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានបាននិងកំពុងតែធ្វើការយ៉ាងយកចិត្តទុកដាក់ក្នុងការសិក្សាតាមដានស្វែងរកទីតាំងកាច់សំបុកពងកូនរបស់ពួកគេ ដើម្បីធ្វើការការពារ និងតាមដានការវិវឌ្ឍរបស់កូន។

កម្ពុជានៅតែជាទីជម្រកដ៏រឹងមាំរបស់សត្វត្រយងចង្កំកស ហើយកម្ពុជាមានសត្វត្រយងចង្កំកសច្រើនជាងគេលើពិភពលោក។ ទូទាំងពិភពលោក ត្រូវបានប៉ាន់ស្មានថា មានសត្វត្រយងចង្កំកសប្រមាណជាង១០០០ក្បាល ក្នុងនោះកម្ពុជាមានចំនួន ៧៥៤ក្បាល។នៅកម្ពុជា សត្វត្រយងយក្ស និងសត្វត្រយងចង្កំកស មានចំនួនជិត ១ពាន់ក្បាល  ដែលជាសត្វរងគ្រោះបំផុតនៅលើពិភពលោក - Khmerhome

យោងតាមលួ្ធផលជម្រឿនសត្វត្រយងចង្កំកសចុងក្រោយធ្វើឡើងនៅទូទាំងប្រទេសកម្ពុជាកាលពីឆ្នាំ២០២១ ដោយក្រសួងបរិស្ថាន និងអង្គការដៃគូ រួមមាន អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife / BirdLife in Cambodia) អង្គការសមាគមអភិរក្សសត្វព្រៃ(WCS) អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ(WWF) មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះ (ACCB) និង ក្រុមហ៊ុន Rising Phoenix លទ្ធផលបង្ហាញថាសត្វត្រយងចង្កំកសមានចំនួនដល់ទៅ ៧៥៤ក្បាល។ នេះជាសញ្ញាវិជ្ជមាន នឹងបង្ហាញពីការកើនឡើងបន្តិចម្តងៗនៃចំនួនប្រភេទសត្វដែលជិតផុតពូជមួយនេះ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន អង្គការដៃគូ និងអ្នកពាក់ព័ន្ធ ដែលសហការ និងចូលរួមការងារអភិរក្សសត្វស្លាបប្រភេទនេះ។

សត្វត្រយងចង្កំកសគឺ ជាអំប្បូរសត្វស្លាបត្រយងមួយដែលត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វជិតផុតពូជបំផុតនៅក្នុងបញ្ជីក្រហមIUCN។ សត្វប្រភេទនេះមានដើមកំណើតនៅតំបន់មួយចំនួននៃភូមិភាគអាស៊ីអាគ្នេយ៍។ ចំនួនប្រជាសាស្រ្តប្រភេទសត្វនេះបានធ្លាក់ចុះយ៉ាងខ្លាំងនៅចុងសតវត្សទី២០។https://blogger.googleusercontent.com/img/a/AVvXsEih4nQiz67XHWkQK0pYP2-bbQ4fporqKb797d_DvPc8I023piXXdnfnRRRysnhoqJ9bdTEbNiPjJkoi-_JOAvOCaazwRe0LzCaCF26M12hYKe1Rcp4iHJo8y5DQSxHrMwzIXdzug60zGXdzVkv0ocQHPrOHr6-xcjYDhd1t7ebx3AuaNOkBQqpDectP=s1280

បច្ចុប្បន្នចំនួនប្រជាសាស្ត្រសត្វត្រយង ចង្កំកសទូទាំង ពិភពលោក ត្រូវបានប៉ាន់ស្មានថា មាន ប្រមាណជាង១០០០ក្បាប៉ុណ្ណោះ ក្នុង នោះមានប្រមាណជាង ៦៧០ក្បាល ជាសត្វពេញវ័យ។ មកដល់ពេលនេះ ប្រទេសកម្ពុជាបានផ្តល់ទីជម្រកដ៏រឹងមាំសម្រាប់សត្វត្រយងចង្កំកស ដោយសារប្រទេសកម្ពុជាមានវត្តមានសត្វប្រភេទនេះច្រើនជាងគេនៅទូទាំងពិភពលោក។

សត្វត្រយងចង្កំកសដែលរស់នៅក្នុងប្រទេសកម្ពុជា មានវត្តមាននៅដែនជម្រកសត្វព្រៃសៀមប៉ាង ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែនជម្រកសត្វព្រៃលំផាត់ តំបន់ទេសភាពវាលទំនាបខាងកើត និងតាមបណ្តោយដងទន្លេមេគង្គនៃដែនជម្រកសត្វព្រៃសំបូរ។ ទោះជាយ៉ាងណាក៏ដោយក៏មានកត្តាគំរាមកំហែងដោយការបាត់បង់ទីជម្រក ការកាប់ដើមឈើដែលពួកវាកាច់សម្បុក និងទ្រនំ ការបំពុលប្រភពទឹក និងការរំខានដោយសកម្មភាពមនុស្សជាដើម។ធ្លាប់ឮបទចម្រៀង «ស្រណោះសត្វត្រយ៉ង» មិនដែលឃើញរូបរាង  នេះហើយសត្វត្រយ៉ងជាពូជដ៏កម្របំផុតនៅកម្ពុជា - Sabay News

ក្រសួងបរិស្ថាន បាននិងកំពុងសហការជាមួយអង្គការដៃគូក្នុងការអភិរក្សសត្វត្រយងកម្ពុជា ដោយបានចាប់ផ្តើមធ្វើជំរឿនសត្វត្រយងចង្កំកសជារៀងរាល់ឆ្នាំនៅទីតាំងសំខាន់ៗចំនួនបួនចាប់តាំងពីឆ្នាំ២០០៩មកម្ល៉េះ។

លទ្ធផល ជំរឿន ដំបូង មានសត្វត្រយងចង្កំកស ចំនួន ៣១០ ក្បាល ប៉ុណ្ណោះ។ តាមរយៈការធ្វើជំរឿនបួនឆ្នាំបន្ទាប់ទៀត ចំនួនសត្វនេះបានកើនឡើងដល់ ៩៧៣ក្បាល ក្នុងឆ្នាំ២០១៣។ ប៉ុន្តែ ចំនួននេះបានធ្លាក់ចុះគួរឱ្យកត់សម្គាល់មកតិចជាង ៥០០ក្បាល ក្នុងកំឡុងឆ្នាំ២០១៥ និងឆ្នាំ២០១៦ និងបានកើនមកវិញនៅឆ្នាំ២០២១ មានចំនួន ៧៥៤ ក្បាល។

សូមញ្ជាក់ថា តាមរយៈលទ្ធផលជំរឿនខាងលើ ដែនជម្រកសត្វព្រៃសៀមប៉ាងជាទីជម្រកដ៏សំខាន់សម្រាប់សត្វត្រយងចង្កំកស ដោយកត់ត្រាបានចំនួនសរុប ៣៧៣ក្បាល។ ដែនជម្រកសត្វព្រៃសំបូរក្នុងខេត្តក្រចេះ ជាទីតាំងសំខាន់បន្ទាប់ដោយកត់ត្រាបានចំនួន ២៥២ក្បាល។ ដោយឡែកនៅដែនជម្រកសត្វព្រៃផ្សេងទៀតបានបង្ហាញពីលទ្ធផលកើនឡើងផងដែរ៕