បរទេស៖ អគ្គីភ័យបានឆាបឆេះអគារដែលជាផ្ទះល្វែងកម្ពស់ ៧ ជាន់ក្នុងទីក្រុង Vaux-en-Velain នៅជិត Lyon ភាគអាគ្នេយ៍នៃប្រទេសបារាំងបណ្តាលឱ្យមនុស្សចំនួន១០ នាក់បានស្លាប់ ដែលក្នុងនោះមាន ៥ នាក់ជាកុមារ។

កាលពីពេលថ្មីៗនេះមន្រ្តីនៃតំបន់ Auvergne-Rhône-Alpes ក្នុងទីក្រុង Vaux-en-Velain នៃប្រទេសបារាំងបាននិយាយថា មានអគ្គិភ័យបានឆាកឆេះនៅម៉ោង ៣:១២ នាទីទៀបភ្លឺកាលពីថ្ងៃសុក្រ ១៦ ខែធ្នូ។

ក្នុងនោះបន្ទាប់ពីហេតុការកើតឡើងអ្នកពន្លត់អគ្គីភ័យប្រហែល ១៧០ នាក់និងរថយន្តពន្លត់អគ្គីភ័យ ៦៥ គ្រឿងបានមកដល់កន្លែងកើតហេតុភ្លាម។

ទោះជាយ៉ាងណាការឆាបឆេះនេះបានបណ្ដាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតចំនួន១០នាក់ បន្ថែមពីលើការស្លាប់ទាំង ១០ នាក់ខាងលើមានមនុស្សចំនួន ៤ នាក់ផ្សេងទៀតបានរងរបួសធ្ងន់ និង ១០ នាក់ផ្សេងទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរជាងនេះ។

ទោះជាយ៉ាងណាមន្ត្រីជំនាញនៅមិនទាន់អាចកំណត់បានពីមូលហេតុនៃការឆេះនេះនៅឡើយទេ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងលោក Gerald Darmanin បាននិយាយថា លោកបានរាយការណ៍អំពីបញ្ហានេះទៅប្រធានាធិបតី Emmanuel Macron ហើយបានសន្យាថា ការស៊ើបអង្កេតនឹងត្រូវបានធ្វើឡើងដើម្បីកំណត់ពីមូលហេតុនៃការឆេះនេះ៕ ប្រភព៖ Sanook