បរទេស៖ ពិតជារឿងដ៏គួរឱ្យហួសចិត្ត និងក្លាយជាប្រធានបទដ៏ក្ដៅគគុកសម្រាប់មហាជនក្នុងបណ្ដាញសង្គមក្រោយពីមានការបង្ហោះពីគូស្នេហ៍វ័យក្មេងមួយគូនៅក្នុងប្រទេសអេហ្ស៊ីប ដោយកូនក្រមុំមានអាយុត្រឹមតែ១០ឆ្នាំ និងកូនកំលោះមានអាយុ១២ឆ្នាំ ហើយគេដឹងថាអ្នកទាំងពីរជាបងប្អូនជីដូនមួយជាមួយគ្នា ព្រមទាំងបានចាប់ដៃគ្នាសាងគ្រួរសារដោយចិត្ត និងចិត្ត ទាំងវ័យនៅសិក្សា។

កាលពីពេលថ្មីៗនេះមានការចុះផ្សាយពេញទាំងបណ្ដាញសង្គមអំពីគូស្នេហ៍មួយគូបានចាប់ដៃគ្នារៀបការទាំងខ្លួននៅវ័យក្មេង រហូតបង្កការភ្ញាក់ផ្អើលដល់សាធារណៈជនជាច្រើន។
ក្នុងនោះគេដឹងថាគូស្នេហ៍មួយគូនេះ ជាជនជាតិអេហ្ស៊ី ដោយកូនក្រមុំមានអាយុត្រឹមតែ ១០ឆ្នាំ និងកូនកំលោះមានអាយុត្រឹមតែ១២ឆ្នាំ ហើយត្រូវបានគេដឹងថាពួកគេគឺជាបងប្អូនជីដូនមួយនឹងគ្នា។
ពិតណាស់ការរៀបការនេះមិនមែនជារឿងក្លែងបន្លំនោះទេតែជារឿងពិត ហើយក្នុងពិធីរៀបការនេះគេបានឃើញកូនក្រមុំស្លៀកឈុតសដ៏ស្រស់ស្អាត ចំណែកកូនកំលោះវ័យក្មេងស្លៀកពាក់ឈុតពណ៌ទឹកប៊ិចយ៉ាងសង្ហា អមដោយទឹកមុខសប្យាយរីករាយ។
ក្នុងនោះគេបានបង្ហើបថាពិធីរៀបការនេះគឺគ្មានការបង្ខិតបង្ខំណាមួយនោះឡើយពួកគេស្រឡាញ់គ្នាដោយចិត្ត និងចិត្ត បន្ថែមពីនោះកូនកំលោះក៏បានរៀបរាប់ថា ខ្លួនពិតជាស្រឡាញ់គ្រួសារឪពុកមាជាខ្លាំងចង់មើលថែគ្រួសាររបស់គាត់ ដូច្នេះទើបសម្រេចចិត្តរៀបការជាមួយប្អូនស្រីជីដូនយកមកធ្វើជាប្រពន្ធ។
យ៉ាងណាក៏ដោយពេលដែលរឿងរ៉ាវបែបនេះត្រូវបានគេចែករំលែក ក៏ទទួលបានការរិះគន់ភ្លាមៗពី សហគមន៍ អនឡាញ ទោះបីជាប្រទេសអេហ្ស៊ីបមិនដាក់ទណ្ឌកម្មព្រហ្មទណ្ឌក៏ សម្រាប់អាពាហ៍ពិពាហ៍ដែលមានអាយុក្រោម ១៨ ឆ្នាំយ៉ាងណាក៏ដោយ តែវាច្បាស់ណាស់ថាកូនទាំងពីរនៅក្មេងពេកក្នុងការបង្កើតគ្រួសាររបស់ពួកគេផ្ទាល់ ពួកគេទាំងពីរនាក់នៅរៀននៅឡើយ ប៉ុន្តែត្រូវទទួលខុសត្រូវចំពោះគ្រួសាររបស់គាត់។
ទោះជាយ៉ាងណាឪពុកម្តាយរបស់កុមារទាំងពីរមិនបានបង្ខំពួកគេឱ្យធ្វើដូច្នេះទេ ហើយនិយាយច្បាស់ ថាគេមានសិទ្ធិសម្រេចចិត្តរៀបការ។

យ៉ាងណាមិញលោក Muhammad Nazmi ប្រធាននាយកដ្ឋានសិទ្ធិកុមារបាននិយាយថា មន្ត្រីក្នុងខេត្ត Al Sharqia បានទៅជួបក្រុមគ្រួសារកុមារដើម្បីពន្យល់ពីកង្វល់នៃការរៀបការមួយនេះ។ ប៉ុន្តែយ៉ាងណា ឪពុកម្តាយបានបញ្ជាក់យ៉ាងដូច្នេះថា ការភ្ជាប់ពាក្យបានកើតឡើងរួចហើយ គោលបំណងសំខាន់របស់ពួកគេគឺដើម្បីផ្សព្វផ្សាយដំណឹងល្អ និងពង្រឹងទំនាក់ទំនងរវាងគ្រួសារទាំងពីរ៕ ប្រភព៖ Sanook











