សេដ្ឋវិទូនាំមុខ របស់ធនាគារពិភពលោក (WB) លោក Andrea Coppola បានឱ្យដឹងថា លទ្ធផលសេដ្ឋកិច្ចដ៏រឹងមាំរបស់វៀតណាមក្នុងឆ្នាំ២០២២ ត្រូវបានជំរុញដោយកត្តាជាច្រើន រួមទាំងការនាំចេញ តម្រូវការក្នុងស្រុក និងការវិនិយោគឯកជន។
នៅក្នុងបទសម្ភាសន៍មួយលោក លោក Coppola បានពន្យល់ថា ការនាំចេញរបស់ប្រទេសវៀតណាមមានភាពរឹងមាំខ្លាំង នាពេលកន្លងមក ហើយបង្ហាញថា មានភាពធន់ រួមទាំងក្នុងអំឡុងពេលវិបត្តិ COVID-19 នៅពេលដែលការនាំចេញផលិតកម្ម គឺជាកត្តាជំរុញដ៏សំខាន់នៃកំណើន GDP។
លោកបានមានប្រសាសន៍ថា “ទោះបីជាយើងរំពឹងថា កំណើននៃការនាំចេញនឹងថយចុះដោយសារតម្រូវការពិភពលោកកំពុងចុះខ្សោយក៏ដោយ ការនាំចេញនឹងបន្តរួមចំណែកដល់កំណើនឆ្ពោះទៅមុខ” ។
លោកបានបន្ថែមថា ការប្រើប្រាស់ក្នុងស្រុក និងការលក់រាយ គឺជាក្បាលម៉ាស៊ីននៃកំណើនដ៏មានឥទ្ធិពលសម្រាប់ប្រទេសវៀតណាម ក្នុងឆ្នាំកន្លងទៅ។ តម្រូវការក្នុងស្រុកត្រូវបានគេរំពឹងថា នឹងរងផលប៉ះពាល់ដោយការកើនឡើងនៃអតិផរណាក្នុងស្រុក ឆ្ពោះទៅមុខ ប៉ុន្តែនៅតែបន្តរួមចំណែកជាវិជ្ជមានដល់កំណើននៅឆ្នាំ ២០២៣។
ទន្ទឹមនឹងនេះ ការវិនិយោគឯកជនបានដើរតួនាទីយ៉ាងសំខាន់ ដោយលោកបានកត់សម្គាល់ថា ក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២២ ការវិនិយោគផ្ទាល់ពីបរទេស (FDI) បានកើនឡើងជាង 15% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១៕
ប្រភព៖ Vietnam Plus










