បរទេស៖ ​ផ្ទុះការចាប់អារម្មណ៍ខ្លាំង ក្រោយពីលេចវត្តមាន ម៉ៃ ឃឺ ចាក សិន (Michael Jackson) ទីពីរដែលលោកទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាជននៅសហរដ្ឋអាមេរិក ជាពិសេសក្នុងទ្វីបអឺរ៉ុប ​រហូតពួកគេទទួចឱ្យបុរសរូបនេះទៅសម្ដែងក្នុងប្រទេស ដោយប្រាក់ចំណូលដែលទទួលបានពីការសម្ដែងជាលើកដំបូងរបស់លោកនៅទីនោះរហូតទៅដល់៥០ម៉ឺនដុល្លារ។

ពិតណាស់កំពូលតារាចម្រៀងប៉ុប ម៉ៃ ឃឺ ចាក សិន (Michael Jackson) បានក្លាយជាបុគ្គលដ៏មានឥទ្ធិពលនៅទូទាំងពិភលោកជាមួយនឹងទឹកដមសម្លែងដ៏ពិរោះ ​និងស្ទាយរាំ ក៏ដូចជាស្ទាយស្លៀកពាក់យ៉ាងទាក់ទាញដែលមិនមានអ្នកណាអាចធ្វើបានដូច ព្រមបានការគាំទ្រយ៉ាងខ្លាំងក្នុងអំឡុងទតវត្សទី២០ ។

ទោះជាយ៉ាងណាតារាចម្រៀង ម៉ៃ ឃឺ ចាក សិន (Michael Jackson) បានទទួលមរណៈភាព ក្នុងឆ្នាំ ២០០៩ ដែលធ្វើឱ្យមហាជនមានការសោកស្ដាយជាខ្លាំងជាមួយនឹងការបាត់បង់តារាចម្រៀងដ៏ឆ្នើមរូបនេះ រហូតមានមនុស្សជាច្រើនបានព្យាយាមចំលងស្ទាយ នៃការច្រៀង រាំ ស្លៀកពាក់ រហូតមានអ្នកខ្លះបានទៅវះកាត់មុខមាត់ឱ្យដូចទៅនឹងលោកផងដែរ ប៉ុន្តែនៅតែមិនទទួលបានភាពល្បីល្បាញដូចម្ចាស់ដើម។

តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបាត់បងតារាចម្រៀងដើមជាច្រើនឆ្នាំ ស្រាប់តែកន្លងមកថ្មីៗនេះ បានលេចវត្តមានរបស់​បុរសម្នាក់ដែលមានមុខមាត់ រូបរាង និងទេពកោសល្យដូចទៅនឹងតារាចម្រៀងលោក ម៉ៃ ឃឺ ចាក សិន (Michael Jackson)ស្ទើរគ្មានចន្លោះ។

ជាមួយគ្នានោះការលេចវត្តមាន ម៉ៃ ឃឺ ចាក សិន (Michael Jackso) ថ្មីមួយនេះត្រូវបានគេឱ្យដឹងថា លោកគឺជាជនជាតិចិន មានឈ្មោះដើម អាន ឡាន (An Lan) ទោះជាយ៉ាងណាការមានវត្តមាននៅក្នុងប្រទេសចិន លោកមិនសូវទទួលបានការគាំទ្រខ្លាំងនោះឡើយ។

ប៉ុន្តែបើឈានចូលក្នុងទឹកដីអាមេរិកអាន ឡាន គឺ ជាបុគ្គលដ៏ល្បីមួយរូប រហូតនាពេលបច្ចុប្ប​ន្ននេះ ទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីនៅអាមេរិក ជាពិសេសក្នុងតំបន់នៃទី្វបអឺរ៉ុប ដោយហ្វេនៗអ្នកធ្លាប់គាំទ្រលោក ម៉ៃ ឃឺ ចាក សិន (Michael Jackson) ពួកគេតែងតែទទូចឱ្យលោកទៅសម្ដែងនៅទីនោះយ៉ាងខ្លាំង ហើយបន្ទាប់ពីបានជួបលោកដោយផ្ទាល់ ក៏មានអ្នកគាំទ្រមួយចំនួនខ្លះបានសម្រក់ទឹកភ្លែក និងបង្ហាញពីក្ដីស្រលាញ់ទៅកាន់លោកជាខ្លាំង។

ក្នុងនោះផងដែរការទៅសម្ដែងជាលើកដំបូងរបស់ អាន ឡាន ទទួលបាន ៥០ ម៉ឺនដុល្លារពីអ្នកឧបត្ថម និងអ្នកគាំទ្រដែលវាជាចំនួនដ៏ច្រើនមួយក្នុងការសម្ដែងនេះ ហើយជាបន្តបន្ទាប់មកលោកក៏បានទទួលការអញ្ជើញទៅសម្ដែងនៅអឺរ៉ុបជាច្រើនលើកច្រើនសារជាមន្តបន្ទាប់។

ពិតណាស់ដំបូងឡើយ អាន ឡាន គឺជាអ្នកក្រីក្រម្នាក់ ប៉ុន្តែបន្ទាប់ពីផ្ទុះភាពល្បីល្បាញលោកក៏ក្លាយជាមហាសេដ្ឋីមានទាំងយន្តហោះផ្ទាល់ខ្លួន មានឡានទំណើបៗ ព្រមទាំងមានអ្នកការពារឈ្វេងស្ដាំផងដែរ៕