Home ព័ត៌មានជាតិ លោក ម៉ាក្រុង អរគុណសម្ដេច ហ៊ុន សែន ដែលទស្សន៍ទាយថា បារាំងមានឱកាសច្រើនក្នុងការលើកពាន World Cup 2022

លោក ម៉ាក្រុង អរគុណសម្ដេច ហ៊ុន សែន ដែលទស្សន៍ទាយថា បារាំងមានឱកាសច្រើនក្នុងការលើកពាន World Cup 2022

169
0

ភ្នំពេញ៖ លោក អេម៉ានុយអែល ម៉ាក្រុង អរគុណ សម្តេច ហ៊ុន សែន ដែលទស្សន៍ទាយថា បារាំងមានឱកាសច្រើនក្នុងការលើកពាន World Cup 2022។

ចុងបញ្ចប់នៃការឡើងធ្វើសេចក្តីថ្លែងការរួមគ្នានៅក្រុងប៉ារីស សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លៀតលើកឡើងប្រាប់លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង អំពីសំណេររបស់សម្តេចនៅលើហ្វេសប៊ុក ដែលថា «បារាំងមានឱកាសច្រើនក្នុងការលើកពាន World Cup 2022»។

សម្តេចបានប្រាប់លោក ម៉ាក្រុងថា ក្រោយ World Cup ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ មានអ្នកសរសេរ Comment លើហ្វេសប៊ុកសម្តេចអំពីម្ចាស់ពាន។ សម្តេចឆ្លើយថា បាល់មូល ប៉ុន្តែបើតាមការទស្សន៍ទាយរបស់សម្តេច បារាំងមានសង្ឃឹមខ្ពស់។ ស្តាប់រួចលោក ម៉ាក្រុងញញឹម ហើយលោកបាននិយាយថ្លែងអរគុណទៅសម្តេច ហ៊ុន សែន ចំពោះការទស្សន៍ទាយនេះ៕