ខេត្តព្រះសីហនុ៖ យុវជនម្នាក់បានស្រែកទ្រហោយំ ខណៈសពម្តាយរបស់ខ្លួនត្រូវបានបងស្រីបង្កើតនិង សាច់ញាត្តិមកដឹកយកទៅបញ្ចុះនៅកន្លែងផ្សេង ដែលខុសពីបណ្តាំម្តាយ កាលនៅរស់។ ខណៈហេតុការណ៍នេះបាន កើតឡើង កាលពីថ្ងៃទី ១១ខែ ធ្នូឆ្នាំ ២០២២ នៅស្រុកស្ទឹងហាវ​។

យុវជន ស៊ុន ជីវលី បាននិយាយប្រាប់ឲ្យដឹងថា ម្តាយរបស់ខ្លួនបានធ្លាក់ខ្លួនឈឺជិត ១០ឆ្នាំ មកហើយដោយខ្លួនបានរស់នៅថៃរក្សា​ម្តាយ គ្រប់ពេលវេលា រហូតម្តាយស្លាប់។ ដោយក្នុងនោះម្តាយរបស់ខ្លួនមុនពេលស្លាប់បាន​ទុកលិខិតបណ្តាំទុកជាភ័ស្តុតាងដោយមាន លោក មេធាវី លោក ឈុន ជ្រា ជាអ្នកទទួល ដឹងឮតាម្លូវច្បាប់ផងដែរ។
ដោយក្នុងសារបណ្តាំនោះបានបញ្ជាក់ថា ស៊ុន ជីវលី ត្រូវទទួលមរតកនិងការចាត់ ចែងក្នុងពិធីបុណ្យម្តាយ ចំណែក កូនស្រីច្បងចំនួន០២នាក់ គឺ​ឈ្មោះ(ស៊ុន វន្នី និង ស៊ុន វណ្ណា) ពុំមានសិទ្ធិក្នុងការចាត់ចែងបុណ្យសពឬ ព្រព្យសម្បត្តិ ដែល ជាកេរិ៏មរតកសល់ពីម្តាយ នោះឡើយ ។

បងស្រី ឈ្មោះ រតនា ដែលបានអះអាងថា ជាបងធម៏របស់ប្អូនប្រុស ស៊ុន ជីវលី បានរៀបរាប់ថា រូបគាត់អាណិត ប្អូនប្រុស ជីវ លី ណាស់ គាត់ជាមនុស្សប្រុស បែជាមានភារកិច្ចមើលថែ ម្តាយ បានយ៉ាងល្អបំផុត ធ្វើអោយអារម្មណ៏ម្តាយគាត់អាណិតស្រលាញ់យ៉ាងខ្លាំង និងឈាដល់ អ្នកម្តាយរបស់ ជីវលី បានធ្វើសារបណ្តាំ មរតកទុកអោយជីវលី ក្នុងគោលបំណងនៅពេល​ដែលគាត់ ស្លាប់ ទៅកូនប្រុសពៅរបស់ គាត់ ត្រូវបងៗស្រីធ្វើបាបព្រោះតែ កេរិ៏មរតកបន្តិចបន្តួច របស់គាត់។

ដូចបានគិតទុកមុនជាស្រេចគ្រាន់តែម្តាយស្លាប់ភ្លាម បងស្រីទាំង០២នាក់ (ស៊ុន វន្នី និង ស៊ុន វណ្ណា) បានមក ព្រួតគ្នាសម្លុតប្អូនប្រុស ជីវលី នឹងលើកសពម្តាយដែល កំពុង រៀបចំធ្វើបុណ្យ នៅឯស្រុកស្ទឹងហាវ នាំយកទៅឃុំ វាលរេញ ស្រុកព្រៃនប់ ដោយនិយាយថា យកសពម្តាយ ទៅធ្វើនៅវាលរេញ ទើបមាន ហុងស៊ុយ ។​ លើសពីនេះទៀត បងស្រីទាំងពីរនាក់បានព្យាយាមដាក់ពាក្យ បណ្តឹងទប់ស្កាត់សារ​បណ្តាំរបស់ម្តាយក្នុងគោលបំណង់ចង់បានកេរិ៏មរតក់នោះ ធ្វើជាកម្មសិទ្ធិរបស់ ខ្លួនផងដែរ។

ជុំវិញបញ្ហានេះត្រូវបានអ្នកស្រុកស្ទឹង ហាវ និយាយាថា គោលបំណង់របស់ឈ្មោះ(ស៊ុន វន្នី និង ស៊ុន វណ្ណា) វាយដំណ្តើមសពម្តាយ​ពីប្អូនប្រុស បង្កើតរបស់ខ្លួននោះគ្រាន់តែជាល្ខោនសម្តែងពីភាពកត្តញ្ញូប៉ុណ្ណោះ តាមពិត អ្វីដែលពួកគេចង់ ដំណ្តើមយកពិតប្រាកដនោះ គឺ ទ្រព្យ សម្បត្តិ និង កេរិ៏មរតក ដែល​ម្តាយបន្សល់ទុកឲ្យប្អូន ប្រុស ជីវលីឯនោះទេ ។

អ្នកស្រុកបន្តរថា អំឡុងពេលម្តាយឈឺ ជិត១០ឆ្នាំ កន្លងមកនេះគេកម្រឃើញបងស្រីទាំងនាក់ ខាងលើមកមើលថែម្តាយដូច ប្អូនប្រុស ជីវលីណាស់ សរុបសេចក្តីមកគោលបំណង់របស់បងស្រីទាំង០២នាក់គឺ ទ្រព្យសម្បត្តិ និងកេរិ៏មរតកជុំវិញបញ្ហារនេះត្រូវបានអ្នកស្រុកស្ទឹង ហាវ និយាយាថា គោលបំណង់របស់ ឈ្មោះ(ស៊ុន វន្នី និង ស៊ុន វណ្ណា) វាយដំណ្តើមសពម្តាយ​ពីប្អូនប្រុស បង្កើត របស់ ខ្លួននោះ គ្រាន់តែជាល្ខោនសម្តែងពីភាពកតញ្ញ៉ូប៉ុណ្ណោះ តាមពិត អ្វីដែលពួកគេចង់ ដំណ្តើមយកពិតប្រាកដនោះ គឺ ទ្រព្យ សម្បត្តិ និង កេរិ៏មរតក់ ដែល​ម្តាយបន្យល់ទុកឲ្យប្អូន ប្រុស ជីវលីឯនោះទេ ។

ជុំវិញរឿងដណ្តើមសពម្តាយទៅបញ្ចុះទីកន្លែងផ្សេងគ្នានេះ ភាគីបងស្រីបង្កើតទាំង២នាក់​ (ស៊ុន វន្នី និង ស៊ុន វណ្ណា)ដែលកំពុងមានជំលោះជាមួយយុវជន ស៊ុន ជីវលី ដែលត្រូវជាប្អូនពៅ ពុំអាចសុំការបំភ្លឺបានទេដោយជាប់រវល់រៀបចំបញ្ជូនសពម្តាយចេញយកទៅបញ្ចុះនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទាំងផ្ទុះរឿងបែកផ្សែងផ្អើលអ្នកស្រុកស្ទឹងហាវ ៕