ប្រទេសថៃ៖ តំបន់ទេសចរណ៍ដែលជាកោះមួយកន្លែង ស្ថិតនៅក្នុងខេត្តសុខោទ័យ នៃប្រទេសថៃ មានរូបរាងជាបេះដូងយ៉ាងស្រស់ស្អាត និងអស្ចារ្យ ដែលត្រូវបានបង្កើតឡើងដោយព្រះមហាក្សត្រ ដោយទីនេះគឺដើម្បីសម្រួលដល់ការដោះស្រាយពីគ្រោះធម្មជាតិខដល់ប្រជាជន ប៉ុន្តែក៏បានក្លាយជាតំបន់ទេសចរដ៏ទាក់ទាញផងដែរ។

ពិតណាស់ចំនួននៃតំបន់ដែលបានបង្កើតឡើងដោយស្នាដៃមនុស្ស វាក៏បានក្លាយជា ជាកន្លែងដ៏សំខាន់មួយហើយមានអត្ថន័យគួរឱ្យចងចាំដូចជាទីតាំងដីនៃដីកោះបរិសុទ្ធមានរាងបេះដូង ក្នុងខេត្តសុខោទ័យ នៃប្រទេសថៃ។

“ដីកោះមានរាងបេះដូង” ឬជាទូទៅហៅថា”កោះរាងបេះដូង” ដែលតំបន់នេះស្ថិតនៅចំកណ្តាល ស្រុកមឿង ខេត្តសុខោទ័យ។ ដីដ៏ពិសិដ្ឋរាងបេះដូងនេះ វាកើតចេញពីគំនិតនៃគម្រោងរបស់ នេះជាគម្រោងផ្តួចផ្តើមរបស់ព្រះមហាក្សត្រដើម្បីដោះស្រាយបញ្ហាទឹកជំនន់ និងគ្រោះរាំងស្ងួតដដែលៗនៅក្នុងខេត្តសុខោទ័យនៅឆ្នាំ ២០០២។

គម្រោងនេះត្រូវបានចាប់ផ្តើមសាងសង់ជាអាងស្តុកទឹក ដោយប្រើតំបន់នៃសមុទ្រខ្ពស់ដែលជាអតីតប្រភពទឹក។ តំបន់នេះត្រូវបានគេបូមយកជាប្រឡាយ និងជីកប្រឡាយដើម្បីបង្វែរទឹកទៅស្តុកទុកនៅតំបន់នោះសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ និងត្រូវបានរចនាឡើងជារាងបេះដូងយ៉ាងស្រស់ស្អាត។

ពិតណាស់នៅទីនេះក៏បានក្លាយជាតំបន់ទេសចរដ៏ទាក់ទាញ ព្រោះនៅទីនេះមិនថាបរិយាកាសខ្យល់ជុំវិញ ឬការតុបតែងកន្លែង ដោយនៅពេលមានកម្មពិធីបុណ្យផ្សេងៗ តែងតែរៀបចំក្នុងរចនាប័ទ្មបុរាណ ដែលធ្វើអោយមានការចាប់អារម្មណ៍ និងទាក់ទាញជាខ្លាំង។

ដូច្នេះហើយបើបងប្អូនបានទៅកម្សាន្តក្នុងខេត្តសុខោទ័យ នៃប្រទេសថៃ សូមកុំភ្លេចទៅលេងនៅទីនោះដើម្បីថតរូបផ្ដិតយកនូវអានុស្សាវរីយ៍ដ៏ប្លែកនៅទីនោះ៕ ប្រភព៖ Sanook