សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានឡោមព័ទ្ធចាប់ជនសង្ស័យ ដែលបានធ្វើសកម្មភាពគាស់ផ្ទះ នៅសង្កាត់ចោមចៅទី១ ដោយយកបានលុយចំនួន ៣០០០ដុល្លារ និងទូរសព្ទដៃ ១គ្រឿង កាលពីវេលាទាបភ្លឺ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។ ក្រោយធ្វើសកម្មភាពបានជោគជ័យ ជនសង្ស័យបានគេចខ្លួនទៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។imageយោងតាមការឱ្យដឹងពីសមត្ថកិច្ចនៅកន្លែងកើតហេតុ នៅវេលាម៉ោង ១០ព្រឹក បានឱ្យដឹងថា ជនសង្ស័យចំនួន ៤នាក់ ត្រូវបានឃាត់ខ្លួន និងនៅសេសសល់កំពុងព័ទ្ធចាប់ក្នុងកក់លិចទឹកដែលជនសង្ស័យបានរត់ចូលទីនោះ ក្នុងនោះមានមុខសញ្ញាចាស់ និងមុខសញ្ញាសកម្មគាស់ផ្ទះប្រជាពលរដ្ឋញឹកញាប់ ផងដែរ៕