បរទេស៖ ក្រុមអ្នកពន្លត់អគ្គីភ័យរុស្ស៊ីបានប្រញាប់ប្រញាល់ពន្លត់ភ្លើងដ៏សន្ធោសន្ធៅនៅក្នុងហាងលក់ទំនិញ មួយកន្លែង នៅជាយក្រុងមូស្គូ។ ការផ្ទុះនេះបានបន្តរហូតដល់ដំបូលបាក់ស្រុតទាំងស្រុង និងបង្កឱ្យមានមនុស្សមានម្នាក់បានស្លាប។
.png)
ប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីហេតុការនៃការផ្ទុះមួយបានកើតឡើងរហូតមានភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅនៅក្នុងហាងលក់ទំនិញ Mega Khimki នៅ Khimki ដែលជាជាយក្រុងនៃទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ីបន្ទាប់ពីមានភ្លើងឆេះនៅក្នុងផ្សារ។
យ៉ាងណាមិញក្រោយពីមានហេតុការនេះបានកើតឡើងក្រុមអ្នកជួយពន្លត់អគ្គីភ័យជាង ៧០ នាក់ និងរថយន្តពន្លត់អគ្គីភ័យ ២០ គ្រឿងបានប្រញាប់ប្រញាល់មកពន្លត់ភ្លើងដែលមានទំហំ ៧,០០០ ម៉ែត្រការ៉េនៅទីតាំងកើតហេតុ ប៉ុន្តែរចនាសម្ព័ន្ធអាគារបានរារាំង និងមានផលលំបាកខ្លាំងដល់ពួកគេ រហូតមានការដួលរលំនៃដំបូលដែលបណ្ដាលឲ្យឆេះរាលដាលយ៉ាងសន្ធោសន្ធៅ និងបង្កឱ្យមានមនុស្សម្នាក់បានស្លាប់ក្នុងហេតុការណ៍ដ៏អាក្រក់នេះផងដែរ។
តាមការសន្និដ្ឋានជំហានដំបូងសមត្ថកិច្ចសន្និដ្ឋានថាអគ្គិភ័យនេះបង្កឡើងដោយចេតនា ប៉ុន្តែក្រោយមក ព័ត៌មានត្រូវបានកែប្រែ ដើម្បីបញ្ជាក់ថា វាអាចបណ្តាលមកពីការបំពានច្បាប់សុវត្ថិភាព ដែលបានបង្កការឆាបឆេះចាបពីយប់អាធ្រាតរហូតមកដល់ម៉ោង ១:០០ រសៀលម៉ោងក្នុងស្រុក ភ្លើងនៅតែបន្តឆេះ។

គួរបញ្ជាក់ថា ផ្សារទំនើបមាននេះទាំងមជ្ឈមណ្ឌលលក់ទំនិញ និងកន្លែងកម្សាន្ត វាមានចម្ងាយតែប្រាំពីរគីឡូម៉ែត្រពីអាកាសយានដ្ឋានអន្តរជាតិ Sheremetyevo នៃទីក្រុងមូស្គូ ហើយបច្ចុប្បន្នប៉ូលិសកំពុងបន្តធ្វើការស៊ើបអង្កេតនូវមូលហេតុនៃការឆេះនេះ៕ ប្រភព៖ Thairath
.png)










