បរទេស៖ រុស្សី បានរកឃើញសាកសពសត្វផ្សោតស្លាប់ជាង ២.៥០០ ក្បាល ដែលលិចនៅលើច្រាំងសមុទ្រកាសព្យែន (Caspian)  នៃប្រទេសរុស្ស៊ី ហើយក្រុមមន្ត្រីពាក់ព័ន្ធកំពុងស៊ើបអង្កេតមូលហេតុ នៃការស្លាប់អស់ជាច្រើននេះ។

ទីភ្នាក់ងារសារព័ត៌មាន BBC បានចេញផ្សាយនាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ នេះថា មន្ត្រីរុស្ស៊ីបានរកឃើញសាកសពសត្វផ្សោតដែលងាប់នៅឆ្នេរសមុទ្រកាសព្យែន ភាគខាងត្បូងនៃប្រទេស។ ដោយសត្វគេបានបញ្ជាក់ថាវាបានកើនឡើងដល់ជាង ២.៥០០ក្បាល បន្ទាប់ពីរបាយការណ៍មុនបាននិយាយថា មានប្រហែល ៧០០ ក្បាលប៉ុណ្ណោះដែលរកឃើញបានស្លាប់។

ជាមួយគ្នានោះក្រសួងធនធានធម្មជាតិ និងបរិស្ថាននៃសាធារណៈរដ្ឋ ដាដេតាន់ តំបន់ភាគនិរតីរបស់ រុស្ស៊ី បានប្រាប់ឱ្យដឹងថា សាកសពមួយចំនួនធំ ត្រូវបានរកឃើញនៅក្នុងមាត់ទន្លេពីរគឺ Zuluk និង Shurika ហើយអ្នកជំនាញបានយកគំរូពីគ្រោងឆ្អឹងមកវិភាគ និងត្រួតពិនិត្យ ប៉ុន្តែមូលហេតុនៃការស្លាប់នឹងត្រូវបានដឹងបន្ទាប់ពីលទ្ធផលនៃការធ្វើតេស្តមន្ទីរពិសោធន៍។

គួរបញ្ជាក់ថាផ្សោតសមុទ្រកាសព្យែន ត្រូវបានចុះក្នុងបញ្ជីជាប្រភេទសត្វជិតផុតពូជដោយអង្គការអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) ចាប់តាំងពីឆ្នាំ ២០០៨ ជាមួយនឹងចំនួនសត្វនៅសេសសល់ ប្រហែល ៧០,០០០ក្បាល ឥឡូវនេះ ដោយសារតែពួកវាត្រូវបានគេបរបាញ់យ៉ាងខ្លាំង និងរងផលប៉ះពាល់ដោយការបំពុលឧស្សាហកម្មផងដែរ៕ ប្រភព៖ Thairath

អត្ថបទដោយ៖ យិត ម៉ានិល