Home សុខភាព ការទទួលទានខ្ញី ១ ខែជាប់គ្នា វានឹងមានឥទ្ធិពលល្អដល់រាងកាយ

ការទទួលទានខ្ញី ១ ខែជាប់គ្នា វានឹងមានឥទ្ធិពលល្អដល់រាងកាយ

116
0

សុខភាព៖ ខ្ញីជាឱសថដែលប្រជាជនអាស៊ី តែងតែប្រើដើម្បីបន្ថែមរសជាតិដល់អាហារ ក៏ដូចជាការធ្វើភេសជ្ជៈផឹកដើម្បីសុខភាព។

តោះមកមើលអត្ថប្រយោជន៍នៃខ្ញី និងការទទួលទានខ្ញីជាប់គ្នារយៈពេល ១ ខែ ដែលប្រជាជន ជប៉ុន ជឿថាវានឹងមានឥទ្ធិពលវិជ្ជមានលើរាងកាយ។

អត្ថប្រយោជន៍នៃខ្ញី

ខ្ញីគឺជាឱសថដែលមានសារធាតុសំខាន់ៗដូចជា Gingerol, Shogaol, Zingiberene, វីតាមីន និងសារធាតុរ៉ែ ហើយខ្ញីត្រូវបានគេប្រើជាឱសថបុរាណចិនតាំងពីសម័យបុរាណ អត្ថប្រយោជន៍នៃសារធាតុផ្សេងៗដូចខាងក្រោម៖

-សារធាតុ Gingerol ដែលជាសារធាតុសំខាន់ជួយកាត់បន្ថយការវិលមុខ និងចង្អោរ។

-សារធាតុ Shogaol ដែលមានប្រសិទ្ធិភាពជាថ្នាំស្ពឹក វាជួយកាត់បន្ថយការឈឺចាប់សន្លាក់ និងជួយការពារជំងឺមហារីក ក៏ដូចជាជំងឺបេះដូង។

-សារធាតុ zingiberine ជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ ការពារជំងឺទឹកនោមផ្អែម និងពង្រឹងមុខងារខួរក្បាល ក៏ដូចជាប្រព័ន្ធការពារ ក្នុងចំណោមសារធាតុផ្សេងៗទៀត។

តើការទទួលទានខ្ញីរយៈពេល១ ខែផ្តល់អត្ថប្រយោជន៍ អ្វីខ្លះ ?

ទទួលទានខ្ញីប្រវែង ១,៥សង់ទីម៉ែត្រ ជារៀងរាល់ថ្ងៃ រយៈពេលប្រហែល ១ខែ ដោយវិធីផ្សេងៗ ដូចជា លាយជាមួយទឹកក្រឡុក ឬជាភេសជ្ជៈ និងចម្អិនអាហារ វានឹងមានឥទ្ធិពលវិជ្ជមានលើរាងកាយដូចខាងក្រោមៈ

១. វាជួយការពារ និងកាត់បន្ថយការរលាកក្នុងរាងកាយ។

២. ជួយបំបាត់ការចង្អោរ និងក្អួត ជាពិសេសចំពោះស្ត្រីមានផ្ទៃពោះ និងអ្នកជំងឺមហារីកដែលកំពុងទទួលការព្យាបាលដោយគីមី។

៣. បំបាត់ការឈឺចាប់សាច់ដុំ

៤. បំបាត់ការទល់លាមក ជាពិសេសចំពោះអ្នកដែលមានបញ្ហាទល់លាមករ៉ាំរ៉ៃ។

៥. ជួយបំបាត់ការឈឺចាប់ពេលមករដូវ

៦. ជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលក្នុងខ្លួន ព្រោះសារធាតុសំខាន់ៗនៅក្នុងខ្ញីនឹងជួយកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់ និងទ្រីគ្លីសេរីដក្នុងឈាម។

៧. ជួយពង្រឹងប្រព័ន្ធការពាររាងកាយលទ្ធផលល្អក្នុងការការពារការឆ្លងមេរោគ។

ភាពខុសគ្នារវាងខ្ញីស្រស់ និងខ្ញីស្ងួត ខ្ញីស្រស់

ខ្ញីស្រស់

ខ្ញីស្រស់សម្បូរទៅដោយសារធាតុ Gingerol ដែលជាគ្រឿងផ្សំ ផ្តល់ឱ្យវានូវរសជាតិហឹរ សារធាតុ នេះនឹងជួយឱ្យឈាមរត់បានល្អ។ វានឹងកង្កើតកម្ដៅក្នុងរាងកាយ បង្កើនការបែកញើស ដូច្នេះហើយទើបស័ក្តិសម សម្រាប់ទទួលទានក្នុងពេលអាកាសធាតុត្រជាក់ ឬអំឡុងពេលមានជំងឺ លើសពីនេះខ្ញីស្រស់សម្បូរទៅដោយសារធាតុប្រឆាំងបាក់តេរី និងសារធាតុប្រឆាំងអុកស៊ីតកម្ម វាស័ក្តិសមសម្រាប់ការបរិភោគ សម្រាប់សុខភាពល្អក្នុងជីវិតប្រចាំថ្ងៃ។

ខ្ញីស្ងួត

នៅពេលកម្ដៅ ឬសម្ងួតឱ្យស្ងួត សមាសធាតុ Gingerol នៅក្នុងខ្ញីត្រូវបានបំលែងទៅជា Shogaol  សារធាតុនេះជំរុញដំណើរការនៃក្រពះពោះវៀន និងជួយដល់ប្រព័ន្ធឈាមរត់ វិធីធ្វើខ្ញីស្ងួតគឺសាមញ្ញ៖ ហាន់ខ្ញីស្តើងៗ ហើយហាលថ្ងៃឱ្យស្ងួត បន្ទាប់មក ត្រូវកិនឱ្យហ្មត់ចត់  ដាក់ក្នុងធុងមួយដែលមានគម្របតឹង ពេលបរិភោគ គួរយកមកដាក់ក្នុងទឹកក្តៅឧណ្ហៗ ឬជាមួយតែ៕ ប្រភព៖ Sanook