ប្រទេសជប៉ុន៖ ក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានជប៉ុនមួយបានប្រកាសពីភាពជោគជ័យរបស់ខ្លួនក្នុងការបង្កើតក្រាហ្វិកកុំព្យូទ័រ ដែលបានបង្ហាញរូបរាង តាមរយៈ 3D របស់ស្ត្រីសម័យបុរាណដែលផ្អែកលើ DNA ពីគ្រោងឆ្អឹងអាយុ ១៦០០ ឆ្នាំ។
.png)
កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមអ្នកស្រាវជ្រាវវិទ្យាសាស្ត្រមកពីវិទ្យាស្ថានស្រាវជ្រាវចំនួនប្រាំពីររូប និងគណៈកម្មការអប់រំទីក្រុង Yonezawa នៃប្រទេសជប៉ុន បានរួមគ្នាផ្សព្វផ្សាយរូបភាព និងវីដេអូឃ្លីប ដែលបង្ហាញពីការបង្កើតរូបភាពរបស់ស្ត្រីម្នាក់បុរាណម្នាក់ ដែលត្រូវបានដាក់ឈ្មោះថា “Himiko of Okitama” ។
ការបង្ហាញនូវរូបភាពដ៏រស់រវើកនេះ ត្រូវបានគេប្រើប្រាស់បច្ចេកវិទ្យាក្លែងធ្វើក្រាហ្វិកកុំព្យូទ័រ 3D និងបច្ចេកវិទ្យាបង្កើត DNA ដើម្បីស្វែងយល់ពីរូបរាងរបស់ម្ចាស់គ្រោងឆ្អឹងដែលគេរំពឹងថាជាស្ត្រីដែលបានកើតក្នុងត្រកូលអភិជនប្រហែល ១,៦០០ ឆ្នាំមុន នឹងត្រូវបានគេជីកកកាយរកឃើញក្នុងឆ្នាំ១៩៨២ នៅក្នុងទីបញ្ចុះសព Totsukayama ដែលជាផ្នូរមួយក្នុងចំណោមផ្នូរប្រហែល ២០០ នៅជើងភ្នំ Totsuyama ក្នុងស្រុក Asakawa ទីក្រុង Yonezawa។
ក្រៅពីគ្រោងឆ្អឹងក្នុងមឈូសរបស់ ហ៊ី មីកូ ក៏ត្រូវបានគេរកឃើញបានកប់ជាមួយនឹងសិតសក់វែង និងកាំបិតតូចមួយផងដែរ។
ជាមួយគ្នានោះ រូបភាពដែលបានបង្ហាញចេញមក គឺសុទ្ធតែផ្អែកលើពីរូបរាងដែលនៅសេសសល់នៃគ្រោងឆ្អឹងរបស់ ហ៊ី មី កូ និងផ្អែកលើព័ត៌មានដែលទទួលបានពីការវិភាគ DNA លើគោលការណ៍កោសល្យវិច្ច័យនៃការបង្កើតឡើងវិញនូវផ្ទៃមុខ និងរូបរាង។
ដោយគេបានកំណត់ពីលក្ខណៈ ត្របកភ្នែកខាងលើ ច្រមុះរាងសំប៉ែតបន្តិច សក់ខ្មៅត្រង់ ស្បែកពណ៌សណ្ដែកបាយ។
.png)
យ៉ាងណាមិញយោងតាមការសិក្សារបស់អ្នកស្រាវជ្រាវបានតំណត់បន្ថែមថា ហ៊ី មី កូ ត្រូវបានគេប៉ាន់ស្មានថាមានកម្ពស់ចន្លោះពី ១៤៣ សង់ទីម៉ែត្រ ទៅ ១៤៥ សង់ទីម៉ែត្រ ហើយត្រូវបានគេសន្មត់ថាបានស្លាប់នៅពេលដែលនាងមានអាយុប្រហែល ៤០ ឆ្នាំ នៅសម័យ Yayoi ដើម គ.ស ឆ្នាំ១,៤០០៕ ប្រភព៖ Dailynew
អត្ថបទដោយ៖ យិត ម៉ានិល












