សុខភាព៖ កែវភ្នែក គឺជាអាវៈយវៈ ដ៏សំខាន់សម្រាប់ការមើលបរិស្ថានជុំវិញ ដូច្នេះអ្នកគួរតែថែរក្សា និងការពារឱ្យបានល្អតាមដែលអាធ្វើទៅបាន។ ក្នុងនោះភាពស្រស់ស្អាតក៏អ្នកតែងប្រាថ្នារហូតលេងគិតពីសុខភាពភ្នែក ដោយមិត្តនារីខ្លះបានពាក់នូវ Contact Lens សម្រាប់ភាពទាក់ទាញ ដើម្បីបានពណ៌ភ្នែកដ៏ស្រស់ស្អាតភ្លឺដូចជាតុក្កតាជាដើម។
ប៉ុន្តែអ្នកដឹងទេថាវានឹងជាគ្រោះថ្នាក់ ប្រសិនបើអ្នកពាក់ Contact Lens មិនមានស្តង់ដារ ឬប្រើប្រាស់មិនបានត្រឹមត្រូវ រួមទាំងការសម្អាតកែវភ្នែកមិនបានល្អ បណ្តាលឱ្យមានរោគសញ្ញាមិនធម្មតា រហូតដល់ត្រូវការការវះកាត់ ឬការបាត់បង់ការមើលឃើញជារាងរហូត។
ថ្ងៃនេះសូមបង្ហាញសញ្ញាគ្រោះថ្នាក់ទាំង ៥ ដែលអ្នកគួរឈប់ពាក់ “Contact Lens” ជាបន្ទាន់
១.ភ្នែកស្ងួតមិនធម្មតា
ចំពោះអ្នកពាក់ Contact Lens ដែលមានភ្នែកស្ងួត ទឹកភ្នែកសិប្បនិម្មិតក្នុង Lens អាចត្រូវបានគេប្រើដើម្បីជួយបង្កើនសំណើមភ្នែក ប៉ុន្តែប្រសិនបើមានស្ថានភាពភ្នែកស្ងួតខុសពីធម្មតា ឬទឹកភ្នែកសិប្បនិម្មិតមិនអាចផ្សើមបានទេ បង្ហាញថាភ្នែករបស់អ្នកអាចចាប់ផ្តើមមានភាពមិនប្រក្រតីហើយ។
២. ភ្នែកក្រហម រលាក ទឹករំអិលភ្នែកស្អិត
រោគសញ្ញានេះជាសញ្ញានៃការរលាកនៃកញ្ចក់កែវភ្នែក និងការរលាកស្រទាប់ខាងលើនៃកែវភ្នែក ហើយវាក៏នឹងអាចបណ្តាលឱ្យមើលរូបភាពមិនច្បាស់ផងដែរ។
៣. មានពងបែករលាកនៅលើត្របកភ្នែកខាងក្នុង
បន្ថែមពីលើការរកឃើញពងបែករលាក វាក៏អាចមានផលប៉ះពាល់ផ្សេងទៀត រួមទាំងភ្នែកក្រហម រលាកភ្នែក ភ្នែកមិនអាចប្រឈមនឹងពន្លឺភ្លឺបាន ហើយក៏អាចមាន ptosis ផងដែរ។
៤. មានចំណុចខ្មៅតូចមួយនៅក្នុងភ្នែក
វាគឺជារោគសញ្ញានៃការរលាក Epithelium នៃកែវភ្នែក ដែលបណ្តាលមកពីរបួស ឬ មានស្នាមជាំនៃ សរសៃពួរ ពេលភ្នែកស្ងួតប្រតិកម្ម ឬ ខ្វះអុកស៊ីហ្សែនពីការពាក់ Contact Lens ក្នុងរយៈពេលយូរ ឬ Contact Lens មិនស្តង់ដារ មានបរិមាណទឹកទាប ឬការផ្ទេរអុកស៊ីសែនមិនល្អ អ្វីដែលគ្រោះថ្នាក់ជាង គឺ ប្រសិនបើមានស្នាមតូច នៅចំណុចជាច្រើន វាអាចក្លាយជាមុខរបួសធំដែលងាយឆ្លង និងមានគ្រោះថ្នាក់ខ្លាំងណាស់។
៥. ភ្នែកក្រហម ភ្នែកឆាប់ក្រហាយ ងាយរងនឹងពន្លឺ ការបញ្ចេញទឹករំអិលច្រើនខុសពីធម្មតា ភ្នែកមានជាតិទឹក និងខ្ទុះខាងក្នុង
ចំណុចខាងលើនេះវាគឺជារោគសញ្ញានៃការឆ្លងមេរោគលើកញ្ចក់កែវភ្នែក នៅពេលពិនិត្យភ្នែក វាអាចមានបញ្ហានៅចំណុចពណ៌សលើកញ្ចក់កែវភ្នែក កែវភ្នែកត្រូវបានកក កែវភ្នែកស្តើង ឬក៏ហើម។
រោគសញ្ញាទាំង៥ខាលើនេះត្រូវបានរកឃើញជាញឹកញាប់ និងចំពោះហេតុផលជាច្រើន ទាំងពីការថែរក្សាភាពស្អាតនៃកញ្ចក់កែវផ្នែកផ្ទាល់ខ្លួនរបស់អ្នកមិនល្អ ការប្រើនូវគុណភាពនៃ Contact Lens មិនស្តង់ ឬពាក់ Contact Lens ពេញមួយយប់មិនព្រមដោះចេញជាដើម និងកត្តាផ្សេងទៀត៕ ប្រភព៖ Sanook