ជាតិស្ករគឺជាសត្រូវរបស់រាងកាយក្នុងការបន្ថែមខ្លាញ់កាន់តែក្រាស់នៅជុំវិញបរិមាណចង្កេះ ភ្លៅ ត្រគាក ហើយថែមទាំងបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែម និងជំងឺគ្រោះថ្នាក់ផ្សេងៗទៀតផង។ មិនតែប៉ុណ្ណោះជាតិស្ករក៏ជាអាចធ្វើឱ្យប៉ះពាល់ដល់ភាពស្រស់ស្អាតរបស់យើងដែរ ព្រោះវាពិតជាធ្វើឱ្យយើងមើលទៅឃើញចាស់ជាងមុនមែនទេ?
យោងតាមរបាយការណ៍របស់រដ្ឋបាលចំណីអាហារ និងឱសថ (FDA) របស់ប្រទេសថៃបានបង្ហាញថា ស្ករគឺជាសារធាតុដ៏ពេញនិយមដែលប្រើក្នុងអាហារ និងភេសជ្ជៈគ្រប់ប្រភេទ ហើយវាមិនត្រឹមតែបង្កើនហានិភ័យនៃជំងឺរ៉ាំរ៉ៃដូចជា ធាត់ ទឹកនោមផ្អែម និងជំងឺសរសៃឈាមបេះដូងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការពន្លឿនភាពចាស់មុនអាយុផងដែរ។
ស្ករដែលប្រើប្រាស់នឹងត្រូវបំបែកទៅជាឯកតាតូចៗ និងស្រូបចូលទៅក្នុងចរន្តឈាមយ៉ាងឆាប់រហ័ស។ ជាតិស្ករក្នុងឈាមទាំងនេះអាចឈានទៅដល់ការបង្កើតសមាសធាតុដែលហៅថា Advanced glycation end products ឬ AGEs ហើយនាំឱ្យមានការថយចុះនៃប្រូតេអ៊ីន elastin និង collagen ធ្វើឱ្យមានការកាត់បន្ថយការបត់បែននៃស្បែក ការយារធ្លាក់។
ដូច្នេះគួរទទួលទានស្ករក្នុងបរិមាណមួយដែលត្រឹមត្រូវ។ ដូច្នេះហើយ អង្គការសុខភាពពិភពលោកបានណែនាំថា បរិមាណស្ករដែលលោកអ្នកគួរទទួលទានគឺមិនលើសពី 6 ស្លាបព្រាក្នុងមួយថ្ងៃ។
វិធីងាយៗដើម្បីកាត់បន្ថយការប្រើប្រាស់ស្ករ
1. កាត់បន្ថយការទទួលទានភេសជ្ជៈដែលមានជាតិស្ករច្រើនជាគ្រឿងផ្សំ ដូចជាតែ កាហ្វេដែលមានជាតិស្ករ សូកូឡា កាកាវ ទឹកដោះគោក្រឡុក តែទឹកដោះគោ តែពពុះ ភេសជ្ជៈផ្អែមផ្សេងៗ រួមទាំងទឹកផ្លែឈើ និងភេសជ្ជៈប៉ូវកម្លាំង
2. កាត់បន្ថយការទទួលទានអាហារសម្រន់ ជាពិសេសនំដែលមានជាតិស្ករខ្ពស់
3. ទទួលទានផ្លែឈើ និងបន្លែឱ្យបានច្រើន ប៉ុន្តែត្រូវប្រយ័ត្នចំពោះផ្លែឈើដែលមានជាតិស្ករខ្ពស់ លោកអ្នកមិនគួរទទួលទានច្រើនពេកទេ ដូចជា ស្វាយទុំ ធុរេន សាវម៉ាវ ខ្នុរ ផ្លែខ្នុរ ។ល។
នៅពេលដែលលោកអ្នកមិនទទួលទានស្ករ តើលោកអ្នកទទួលបានផលប្រយោជន៍ដូចម្តេចខ្លះ?
– ស្រកក្បាលពោះ ស្រកទម្ងន់ រាងស្លីមជាងមុន
– មានកម្លាំងស្វាហាប់ជាងមុន
– កាត់បន្ថយការចុក រោយស្ពឹក ស្រពន់ ក្នុងរាងកាយ
– ស្បែកស្អាតជាងមុន
– កាត់បន្ថយជាតិស្ករក្នុងឈាម