ហេតុអ្វីបានជាយើងគួរបោកគក់ និងសម្ងួតកម្រាលពូក ភួយឱ្យបានញឹកញាប់? ព្រោះវាធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់យើង ថែមទាំងមានហានិភ័យនៃជំងឺផ្សេងៗដល់រាងកាយយើងថែមទៀតផង
លោកបណ្ឌិត ស៊ូ វ៉ាន់ឆៃ Wattana Yingcharoenchai អគ្គនាយកនៃនាយកដ្ឋានសុខាភិបាលបានមានប្រសាសន៍ថាកត្តាចម្បងដែលបង្កឲ្យមានផ្សិត គឺ ភាពសើមដែលកកកុញនៅតាមផ្នែកផ្សេងៗនៃផ្ទះរបស់យើង ហើយយើងផ្សិតអាចតាមដានរកឃើញវានៅតាមគ្រឿងសង្ហារឹម ពូក ទូរខោអាវ និងកន្លែងដែលមានរន្ធ ឬប្រេះនៅក្នុងផ្ទះ។ ម្យ៉ាងទៀតទឹកដែលជ្រាបតាមជញ្ជាំងរឺពិដានក៏អាចធ្វើឱ្យវាសើម និងកក ហើយអាចក្លាយទៅជាប្រភពនៃផ្សិត បើយើងមិនបានមើលថែវានឹងប៉ះពាល់ដល់សុខភាព និងបង្កជាជំងឺថែមទៀតផង។
តើផ្សិតនៅលើគ្រែ និងភួយប៉ះពាល់ដល់រាងកាយយ៉ាងដូចម្តេច?
ដោយសារតែផ្សិតអាចបង្កើត spores ដើម្បីរាលដាលទៅក្នុងខ្យល់។ បន្ទាប់ពីការស្រូបចូលក្នុងខ្លួននូវបរិមាណដ៏ច្រើនក្នុងរយៈពេលយូរ អាចបណ្តាលឱ្យមានរោគសញ្ញាដូចជា៖
• ឈឺក្បាល
• មានគ្រុនក្តៅ
• ការតឹងច្រមុះ
• រមាស់ភ្នែក

ហើយអាចបង្កជាជំងឺធ្ងន់ធ្ងរដូចជា ជំងឺហឺត រលាកសួត ជាពិសេសអ្នកដែលមានអាឡែកស៊ី នៅពេលប៉ះពាល់នឹងផ្សិតតាមរយៈស្បែក ឬស្រូបចូល អាចបណ្តាលឱ្យមានប្រតិកម្មអាឡែកហ្សីដូចជា
• កន្ទួលអាឡែស៊ី
• រលាកភ្នែក
• ឈឺក
• ហៀរសំបោរ

វិធីកម្ចាត់ផ្សិតនៅលើគ្រែ ភួយ និងផ្នែកខ្លះនៅក្នុងផ្ទះ អ្នកអាចធ្វើតាមការណែនាំដូចខាងក្រោម៖
1. ប្រសិនបើវាជាភួយ ត្រូវយកវាទៅស្ងោរក្នុងទឹកក្តៅឧណ្ហៗ បន្ទាប់មកលាងសម្អាតឱ្យស្អាត រួចដាក់ហាលថ្ងៃឱ្យស្ងួត។ ប្រសិនបើភួយមានផ្សិតច្រើន ការលុបបំបាត់ផ្សិតនៅលើភួយប្រហែលជាមិនមានប្រសិទ្ធភាពទេ ដូច្នេះគួរតែត្រូវបោះវាចោលដើម្បីការពារផ្សិតពីការរីករាលដាលទៅកន្លែងផ្សេងទៀត។

2. សម្រាប់ផ្សិតនៅលើពូក ឬពូកដែលមានស្នាមដាន ឬធុំក្លិនសើម ដើម្បីកម្ចាត់ផ្សិត លោកអ្នកអាចចាប់ផ្តើមដោយការបាញ់ថ្នាំសម្លាប់មេរោគនៅលើកំរាលពូក ឬប្រើអាល់កុលជូតជាមួយទឹកក្តៅឧណ្ហៗ ដើម្បីលុបស្នាមផ្សិតនៅលើពូក បន្ទាប់មកគួរយកពូកទៅហាលថ្ងៃ។
3. មុននឹងសម្អាតយកផ្សិតចេញពី ភួយ ពូក ឬកម្រាលពូក គួរពាក់ម៉ាស ស្រោមដៃកៅស៊ូ ដើម្បីការពារមេរោគចូលក្នុងខ្លួន។ នៅពេលសម្អាតយកផ្សិតចេញរួចរាល់ អ្នកគួរងូតទឹកសម្អាតខ្លួនប្រាណភ្លាមៗ។