មនុស្សជាច្រើន តែងតែមានការព្រួយបារម្ភជាមួយនឹងរូបរាងក៏ដូចជាសម្រស់រូបរាងកាយរបស់ពួកគេជាខ្លាំង ។ ទើបជាហេតុធ្វើឲ្យពួកគេ មានការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះការទទួលទានអាហារ ដោយពួកគេតែងតែយល់ថាមានតែអាហារ និងភេសជ្ជសៈដែលមានរសជាតិផ្អែមប៉ុណ្ណោះ ទើបអាចធ្វើឲ្យពួកគេឡើងទម្ងន់បាន ។
ប៉ុន្តែពួកគេមិនបានដឹងទេថា ផ្លែឈើដែលមិនមានរសជាតិផ្អែមមួយចំនួន ក៏មានផ្ទុកនូវជាតិកស្ករជាច្រើន ដែលអាចបណ្ដាលឲ្យអ្នកទទួលទាន ឡើងទម្ងន់បានដោយមិនដឹងខ្លួនផងដែរ ។
ខាងក្រោមនេះគឺជាផ្លែឈើមួយចំនួន ដែលអាចធ្វើឲ្យអ្នកឡើងទម្ងន់បានដោយមិនដឹងខ្លួន ៖
- ផ្លែស្រកានាគ
ផ្លែស្រកានាញ គឺជាផ្លែឈើដ៏ពេញនិយមបំផុតមួយនៅតំបន់អាស៊ី ។ ដោយវាមានផ្ទុកនូវសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនដូចជា វីតាមីន B , វីតាមីន C និងសារធាតុរ៉ែជាច្រើនដូចជា កាល់ស្យូម ជាតិដែក និងផូស្វ័រព្រមទាំងសម្បូរទៅដោយសារធាតុ Anthocyanins ដែលជួយការពារអុកស៊ីតកម្ម ការពារជំងឺសរសៃឈាម ការពារជំងឺបេះដូង និងពន្យាភាពចាស់។ ដោយនៅក្នុងផ្លែស្រកានាគ ត្រូវបានគេរកឃើញថាមានជាតិស្ករប្រហែល 14% ក្នុង 100 ក្រាម។ ហើយ 70-80% នៃវា គឺជាជាតិគ្លុយកូសដែលអាចបណ្តាលឱ្យជាតិស្ករក្នុងឈាមកើនឡើងលឿនខ្ពស់ផងដែរ។
- ផ្លែផាសិន
ផ្លែផាសិន សម្បូរទៅដោយវីតាមីន A សារធាតុប្រឆាំងអុកស៊ីតកម្ម flavonoids និងសមាសធាតុ phenolic ដែលមានសមត្ថភាពខ្ពស់ក្នុងការជួយការពារពីជំងឺផ្សេងៗ។
ជាមួយគ្នានេះ ផ្លែផាសិន ក៏ត្រូវបានគេប្រើជាភេសជ្ជៈក្នុងរដូវក្តៅ ក៏ដូចជាកែច្នៃទៅធ្វើជាការ៉េម និងនំបានផងដែរ ។ ថ្វីត្បិតតែវាមានរសជាតិជូរបន្តិចក៏ដោយ ប៉ុន្តែមានមនុស្សមិនច្រើនទេដែលដឹងថាផ្លែផាសិនមានផ្ទុកនូវជាតិគ្លុយកូសច្រើនជាង ១៣%ដែលអាចបណ្ដាលឲ្យអ្នកឡើងទម្ងន់បានយ៉ាងងាយ ។
- ផ្លែម្នាស់
ម្នាស់គឺជាផ្លែឈើនៅក្នុងតំបន់ត្រូពិច ដែលមានរសជាតិផ្អែម និងជូរ ប៉ុន្តែសម្បូរទៅដោយវីតាមីន និងសារធាតុចិញ្ចឹមជាច្រើនល្អសម្រាប់សុខភាពរាងកាយ។ ជាមួយគ្នានេះក៏ត្រូវបានគេដឹងថា ការទទួលទានផ្លែម្នាស់ជាប្រចាំ ក៏មានប្រសិទ្ធភាពក្នុងការលើកកម្ពស់សកម្មភាពរំលាយអាហារបានយ៉ាងល្អផងដែរ ។ ទោះជាយ៉ាងណាក៏ដោយ អ្នកប្រហែលជាមិនដឹងទេ ម្នាស់ក៏ជាផ្លែឈើមួយប្រភេទដែលមានជាតិស្ករច្រើនផងដែរ។