រាជធានីភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង៥:០០ ល្ងាច ធនាគារ អេស៊ីលីដាបានរៀបចំកម្មវិធីសម្ពោធសៀវភៅជីវប្រវត្តិ របស់ធនាគារ អេស៊ីលីដា ជាលើកទី២ នៅវិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា ដោយមានការចូលរួមពីថ្នាក់ដឹកនាំរបស់ធនាគារ អ្នកសារព័ត៌មានជាច្រើន និងអតិថិជនរបស់ធនាគារជាច្រើនផងដែរ។ លោកអ្នកធ្លាប់បានដឹងរួចមកហើយថាធនាគារ អេស៊ីលីដា បានបង្ហាញសៀវភៅលើកទី១របស់ខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ២០០៥កន្លងទៅដែលមានចំណងជើងថា”នៅពេលដែលគ្មានលុយ ៖ ការបង្កើតធនាគារ អេស៊ីលីដា នៅក្នុងដំណាក់កាលវិវដ្តវិស័យហិរញ្ញវត្ថុនៅកម្ពុជា”(When There Was No Money: Building ACLEDA Bank in Cambodia’s Evolving Financial Sector )។ នាឱកាសដ៏មានតម្លៃនេះ ធនាគារ អេស៊ីលីដា បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសៀវភៅជីវប្រវត្តិរបស់ធនាគារ អេស៊ីលីដា ដែលមានចំណងជើងថា “ BEYOND BORDER BEYON BANKING” ជាសៀវភៅទី២ ដែលនិពន្ធដោយលោកស្រី HEATHER A. CLARK ដ៏ល្បីល្បាញមួយ។ មិនតែប៉ុណ្ណោះ លោកស្រីក៏បានបញ្ជាក់ផងដែរថាលោកស្រីបានចំណាយពេលវេលាអស់រយៈពេល ២ឆ្នាំកន្លះក្នុងការសរសេរសៀវភៅជីវប្រវត្តិរបស់ធនាគារ អេស៊ីលីដា ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១៩ ដោយមានការសហការពីធនាគារយ៉ាងស្អិតរមួតក្នុងការផ្តល់ឯកសារពាក់ព័ទ្ធជាច្រើន ដើម្បីចងក្រងបានជាសៀវភៅនេះឡើង។ លោកបណ្ឌិត អ៊ិន ចាន់នី បានបញ្ជាក់ថា « ការចងក្រង និងបោះពុម្ពផ្សាយអំពីសៀវភៅជីវប្រវត្តិរបស់ធនាគារ អេស៊ីលីដា ដែលមានឈ្មោះថា BEYOND BORDER BEYON BANKING ចំនួន៣០០០០ក្បាល ដោយរោងពុម្ពឈ្មោះSpringer របស់ប្រទេស អាល្លឺម៉ង់ ក្នុងគោលបំណងចូលរួមចែករំលែកដល់ការសិក្សាស្រាវជ្រាវរបស់សិស្ស និស្សិត កំពុងសិក្សានៅវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា។ ម្យ៉ាងវិញទៀត ចំពោះអតិថិជនដែលចង់សិក្សាស្វែងយល់អត្ថន័យនៃសៀវភៅនេះអាចរកជាវបាននៅលើវេបសាយលក់សៀវភៅ AMAZONE ផងដែរ៕
Home ព័ត៌មានសេដ្ឋកិច្ច