ជាធម្មតាស្ត្រីមេផ្ទះមួយចំនួន តែងតែមានទម្លាប់ថា ក្រោយពីទទួលទានអាហារពេលល្ងាចហើយ ម្ហូបដែលនៅសល់ពីយប់ គេរក្សាទុកក្នុងម៉ាស៊ីនត្រជាក់ ហើយអាចកំដៅញុំាម្តងទៀតនៅថ្ងៃបន្ទាប់ ប៉ុន្តែយ៉ាងណាក៏ដោយអ្នកជំនាញបានលើកឡើងថា មិនប្រាកដថាម្ហូបអាហារទាំងអស់ដែលនៅសល់ សុទ្ធតែអាចចម្អិនញុំាម្តងទៀតបាននោះទេ ។អញ្ចឹងយើងមកដឹងទៅមើលថាតើ ម្ហូបអាហារណាខ្លះដែលមិនអាចចម្អិនទទួលទានម្តងទៀត ក្រោយពីសល់មួយយប់ហើយ។
១ _គ្រឿងសមុទ្រ គ្រឿងក្នុងសត្វ : អាហារសមុទ្រជាអាហារដែលឆាប់បាត់បង់សារធាតុ ហើយបើយើងទុកចោលមួយយប់ វាងាយនឹងបំលែងប្រូតេអ៊ីនទៅជាមេតាម៉ូហ្វីក ដែលបណ្តាលអោយខូចតម្រងនោម និងថ្លើម បើទោះបីជាយើងដាក់ចូលក្នុងទូទឹកកកក៏ដោយ។
២ – ស៊ុត : ស៊ុតជាអាហារពេញនិយមប្រចាំគ្រួសារ ប៉ុន្តែមនុស្សជាច្រើនមានទម្លាប់ទុកស៊ុតដែលនៅសល់ពេញមួយយប់ហើយនោះ យកមកទទួលទានម្តងទៀត ។អ្នកមិនដឹងទេថា ស៊ុតនៅពេលដែលសល់ចោលមួយយប់ហើយ វាបង្កើតពពួកបាក់តេរីម្យ៉ាង បង្កអោយអ្នកឈឺពោះជាដើម។
៣ -បន្លែពណ៍បៃតង
បន្លែពណ៍បែតង បន្ទាប់ពីកែច្នៃធ្វើជាម្ហូបរួចហើយ នៅពេលដែលវាសេសសល់ ស្ត្រីមេផ្ទះមួយចំនួន បានកំដៅទុកទទួលទានម្តងទៀត ប៉ុន្តែបើស្ថិតក្នុងពេលដែលម្ហូបមានជាតិជូរបន្តិចទោះបីជាកំដៅក៏ដោយ ក៏ថាមពលនៃវិតាមីនពីបន្លែទាំងនោះបានបាត់បង់ទៅហើយ ហើយចំពោះអ្នកដែលមានប្រពន្ធ័រំលាយអាហារទន់ខ្សោយទៀតផងនោះ ការញុំាបន្លែពណ៍បៃតងសល់ និងបង្កទៅជាការរាករួស ឈឺពោះ៕