មនុស្សមួយចំនួនដែលគាំត្រវិស័យប្រដាល់ ប្រាកដណាស់ ថាពិតជាស្គាល់ Floyd Mayweather ដែលជាអ្នកប្រដាល់ដ៏ជោគជ័យបំផុតម្នាក់នៅក្នុងពិភពលោក។
នៅក្នុងឆ្នាំ ២០២២ នេះ បុរសវ័យ៤៤ឆ្នាំរូបនេះ មានទ្រព្យសម្បតិ្តដល់ទៅ ៤៥០លានដុល្លារឯណោះ ដោយចាប់តាំងពីចេញប្រដាល់មក Floyd រកបានបានប្រាក់ចំណូលដល់ទៅ ១.១ពាន់លានដុល្លារ។ បច្ចុប្បន្ន Floyd គេជាអ្នកប្រដាល់ទីមួយក្នុងពិភពលោកដែលរកប្រាក់ចំណូលបានច្រើនជាគេបង្អស់នៅក្នុងប្រវតិ្តសាស្ត្រប្រដាល់។
គួររំលឹកទៅដល់ឆ្នាំ២០១៥ នៅក្នុងជំនួប Floyd Mayweather ជាមួយ Manny Pacquiao បុរសសញ្ជាតិអាមេរិករូបនេះអាចរកបានប្រាក់ចំណូលដល់ទៅ ២៥០លានដុល្លារ។ ក្រោយមករំលងបាន២ឆ្នាំ Floyd Mayweather ក៏ឡើងដាល់ជាមួយម្ចាស់ខ្សែក្រវ៉ាត់ក្បាច់គុនចម្រុះ UFC កីឡាករ Conor McGregor ដោយកាលនោះរូបគេ អាចរកបានប្រាក់ចំណូល ១៦០លានដុល្លារ។ មិនតែប៉ុណ្ណោះ Floyd ក៏អាចរកបាន ១០០លានដុល្លារបន្ថែមទៀតនៅក្នុងឆ្នាំ ២០១៨ ដោយការឡើងប្រដាល់ជាមួយតារា Youtuber លោក Logan Paul។
ជាមួយទ្រព្យសម្បតិ្តដល់មហាសាលបែបនេះ Floyd Mayweather ក៏បានប្រើប្រាស់ថវិការមួយផ្នែករបស់ខ្លួនទៅលើសុវត្ថិភាពផ្ទាល់ខ្លួនរបស់គេផងដែរ។ ដោយរូបគេបានចំណាយថវិការខ្ទង់លានដុល្លារក្នងមួយឆ្នាំៗ លើថ្លៃការពារនេះ។
បើយោងទៅតាមសារព័ត៌មានកីឡាដ៏ល្បីរបស់ប្រទេសអេស៉្បាញ MARCA បានលើកបង្ហាញអោយដឹងថា”ប្រសិនបើបុគ្គលណា ចង់ធ្វើជាអង្គរក្សផ្ទាល់ខ្លួនរបស់ Floyd ឬចូលក្រុម THE MONEY TEAM (TMT) ត្រូវមានលក្ខខណ្ឌចាំបាច់ពីរនេះ”។
លក្ខខណ្ឌទី១: តម្រូវអោយមានកាយសម្បទាមាំមួន និងខ្ពស់
ជាទូទៅសមាជិកនៅក្នុង THE MONEY TEAM (TMT) ភាគច្រើនមានកម្ពស់ជិត២មែ៉ត្រ។ ការជ្រើសរើសយកតែអ្នកមានមាឌខ្ពស់ និងមាំមួនបែបនេះ គឹដើម្បីធានាសុវត្ថិភាពខ្ពស់ដល់ Floyd រាល់ពេលចេញដើរម្តងៗ។
លក្ខខណ្ឌទី២: មានទំនួលខុសត្រូវខ្ពស់នៅក្នុងការកាន់លុយ
បើទោះបីជាសម័យទំនើបមនុស្សអាចចាយប្រាក់តាម Visa Card ឬទូទាត់តាមទូរស័ព្ទ ក៏ពិតមែននោះទេ តែ Floyd ដែលជាបុរសសម្ងែងលុយនោះ តែងតែអោយអង្គរក្សកាន់លុយរបស់ខ្លួនប្រមាណជា ៦មុឺនទៅ ២៥មុឺនរាល់ពេលចេញដើរទៅក្រៅម្តងៗ។
បន្ថែមពីលើប្រាក់ឈ្នួលដល់ច្រើននេះ Floyd Mayweather ក៏បានផ្តល់ប្រាកើរង្វាន់ ឬរបស់របរមានតម្លៃផ្សេងទៀតផងដែរ ទៅដល់សមាជិកក្រុម THE MONEY TEAM (TMT) របស់គេផងដែរ៕
ប្រភព: Sportkeeda