រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះយើងសង្កេតឃើញមានយុវជន និងយុវនារីមួយក្រុមបានផលិតខ្សែរឿងខ្លីៗ ដែលកំពុងផ្ទុះទទួលបានការចាប់អារម្មណ៌ខ្លាំងពីសំណាក់មហាជន ក៏ព្រោះតែពួកគេបានបញ្ចេញសកម្មភាពកាយវិការមិនសមរម្យមួយចំនួននៅក្នុងវីដេអូ ខណៈសឹងតែគ្រប់វីដេអូសុទ្ធតែមានឈុតឆាកឱបថើប បបោសអង្អែល ដែលមើលទៅហាក់មិនសមរម្យធ្វើឲ្យប៉ះពាល់ដល់ប្រពៃណីខ្មែរ រហូតធ្វើឲ្យលោកជំទាវ ហ៊ុន ស៊ីណាត មានប្រតិកម្មទៅក្រុមពួកគេផងដែរ។
ជាក់ស្ដែងលោកជំទាវ បានមានប្រសាសន៍ឲ្យដឹងថា៖ «ឈប់បានឈប់ទៅក្មួយៗរឿងខ្លីៗរបស់ក្មួយអប់រំផិតក្បត់នឹងមិនល្អទេវប្បធម៌ប្រពៃណីខ្មែរបាត់ទៅៗដោយសាតែក្រុមក្មួយៗនេះឯង៕ សូមទោសផងមិនមែនលាបពណ៌ទេតែមេីលមុខក្មួយប្រុសនេះមិនមែនខ្មែរទេខ្ញុំគិតថាយួនហេីយបានមកកូមិនឈប់»។
ជុំវិញបញ្ហានេះផងដែរ លោកជំទាវ ហ៊ុន ស៊ីណាត ក៏បានស្នើឲ្យសមត្ថកិច្ចពិនិត្យមើលទង្វើរបស់ក្រុមយុវជនទាំងនោះផង។ លោកជំទាវ បានមានប្រសាសន៍ឲ្យដឹងថា “សូមអោយក្រសួងពាក់ព័ន្ធមេីលផងពេលនេះកំពុងពេញនិយមណាស់ឥលូវអារឿងអប់រំ ផិតក្បត់នឹង អប់រំអោយក្មេងឆាត់ចេះ” ៕