រាជធានីភ្នំពេញ ៖ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ មានការបែកធ្លាយរូបថត នាយ តាក់ស៊ី បានសែនព្រេនជាមួយនារីវ័យក្មេងម្នាក់ យកធ្វើជាប្រពន្ធ និងធ្វើអ្នកស្អំបេះដូងជំនួសនាងភីម ។នារីជាប្រពន្ធជាប្រពន្ធថ្មោងថ្មីរបស់នាយ តាក់ ស៊ី ដែលមានគណនីហ្វេសប៊ុកឈ្មោះ Sok Lin បានបង្ហោះសារពោលពាក្យយ៉ាងដូច្នេះថា៖ «អរគុណបងដែលច្បាស់លាស់ជាមួយអូន ហើយតស៊ូជាមួយគ្នា មិនមានស្តុកស្តម្ភដូចគេ តែក្តីសុខ មិនបានរៀបការធំដុំ តែក៏សប្បាយចិត្តចាស់ទំដឹងឮសងខាង»។គួរបញ្ជាក់ថា នាយ តាក់ស៊ី បានលែងលះជាមួយអតីតភរិយានាង ភឹម ទៅតាមផ្លូវច្បាប់ និងសន្តិភាពរៀងៗខ្លួន អស់រយៈពេលជិត៣ឆ្នាំហើយ បន្ទាប់ពីបានសម្រេចចិត្តថានឹងទៅបួសអស់មួយជិវិត ដោយសារតែបញ្ហាជំងឺទឹកនោមផ្អែមដ៏រ៉ាំរ៉ៃ និងក៏មាននិស្ស័យជាមួយព្រះធម៌តាំងពីវ័យក្មេងមក។ តែយ៉ាងណា គេមិនដឹងថា នាយតាក់ ស៊ី និងប្រពន្ធថ្មោងថ្មីនេះ បានបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នាតាំងពីពេលណាទេ លុះពេលបែកធ្លាយរូបថតថ្ងៃសែនព្រេង ទើបធ្វើឲ្យមហាជនភ្ញាក់ព្រើតតែម្តង៕
Home តារាជាតិ