ក្រុមម្ចាស់ជើងឯក World Cup 2018 បារាំង បានក្លាយជាម្ចាស់ពានរង្វាន់ UEFA Nation League ក្រោយពីវាយបកឈ្នះអេស៉្បាញ ២-១។
នៅក្នុងការប្រកួតនេះក្រុមបិសាចអេស៉្បាញ បានស៊ុតបើកការនាំមុខមុន ១-០ នៅនាទី ៦៤ ដោយថ្វីជើងកីឡាករ Oyarzabal។ បន្ទាប់មកបានបារាំងក៏ធ្វើបាន២គ្រាប់ផ្ទួនៗគ្នាវិញដោយកីឡាករ Benzema និង Mbappe។
គួរបញ្ជាក់ផងដែរ បន្ទាប់ពីចប់ព្រឹត្តិការណ៍នេះប្រទេសមួយចំនួនធំនៅតំបន់អឺរ៉ុប ត្រូវបន្តភារកិច្ចរបស់ខ្លួន ក្នុងការប្រកួតជម្រុះ World Cup 2022 ដែលហ្គាតាធ្វើជាម្ចាស់ផ្ទះ៕
https://youtu.be/RMhSlp87Doc