ភ្នំពេញ៖ នាថ្ងៃទី២២ កុម្ភៈ ឆ្នាំ ២០២១ លោកជំទាវ ស៊ន សៀវម៉ីបានប្រកាសខ្លួនធ្វើជាទូតសុឆន្ទៈតំណាងអោយគ្លីនិកពត់តម្រង់ធ្មេញ Denta-joy Cambodia ដែលជាគ្លីនិកធ្មេញជាប់លំដាប់ថ្នាក់លេខ1 នៅអាស៊ីអាគ្នេយ៍ និងមានទីតាំងក្នុងផ្សារទំនើប ជីប ម៉ុង ណូរ៉ូម៉ល ជាន់ទី២។
ក្រោយទទួលបានសេវាព្យាបាលយ៉ាងល្អបំផុតពីគ្លីនិកធ្មេញអន្តរជាតិមួយនេះ លើការពត់ធ្មេញអោយត្រង់ដោយប្រើ Invisalign និងសម្អាតធ្មេញអោយសស្អាតបែបធម្មជាតិ ពីក្រុមទន្តបណ្ឌិត ជំនាញបណ្តុះបណ្តាលផ្ទាល់ពីប្រទេសថៃ លោកជំទាវ ស៊ន សៀវម៉ីបានថ្លែងក្នុងសន្នសិទ្នសារពត៌មានយ៉ាងដូច្នេះថា “នាងខ្ញុំមានសេចក្តីសោមនស្សរីករាយ និង ពេញចិត្តជាខ្លាំងក្រៃលែង នូវសេវាកម្មថែរក្សាអនាម័យមាត់ធ្មេញពី គ្លីនិកធ្មេញ Denta-joy Cambodia ជាពិសេសគឺការព្យាបាលពត់ធ្មេញរបស់នាងខ្ញុំតែម្តង ជាមួយបច្ចេកទេស Invisalign ធ្វើអោយខ្ញុំមានអារម្មណ៍ថា មិនខ្លាចក្នុងការញញឹម ឬសើចជាមួយភក្តិ ឬទៅកាន់មហាជនឡើយ ដោយសារពុម្ពធ្មេញថ្លា (Invisalign) ដែលពាក់នៅលើធ្មេញរបស់នាងខ្ញុំ វាដូចទៅពណ៌ថ្លា ដូច្នេះទាំងមិត្តភក្តិ ក៏ដូចជាមហាជនអាចនឹងមិនបានកត់សម្គាល់ថានាងខ្ញុំពាក់ Invisalign នោះឡើយ។
លោកជំទាវ បន្តទៀតថា ការពត់ធ្មេញជាមួយនឹងបច្ចេកវិទ្យា Invisalign វាក៏ផ្តល់នូវភាពងាយស្រួលក្នុងការដោះ និងដាក់ដោយខ្លួនឯងបានផងដែរ ពេលដែរពិសារអាហារនិងត្រូវសម្អាតធ្មេញ ហើយការឈឺចាប់ក្នុងការពត់ធ្មេញជាមួយបច្ចេកវិទ្យានេះគឺទាបបំផុត ឬស្ទើរតែគ្មានតែម្តង។
ជាពិសេសទៅទៀតការពត់ធ្មេញដោយប្រើ Invisalign វាមិនប៉ះពាល់ដល់ការប្រកួតនិងពិធីរៀបអាពាហ៍ពិពាហ៍ខាងមុខរបស់នាងខ្ញុំឡើយ!
ដូច្នេះហើយទើបនាងខ្ញុំសម្រេចចិត្តទទួលយកសេវាកម្មនៅ Denta-joy Cambodia ហើយនាងខ្ញុំក៏សូមណែនាំគ្លីនិកស្តង់ដាខ្ពស់មួយនេះ អោយពលរដ្ឋកម្ពុជាដែលស្រឡាញ់ និងយកចិត្តទុកដាក់ពីសុខភាពមាត់ធ្មេញរបស់ខ្លួន មកទទួលសេវាកម្មនៅទីនេះផងដែរ។
លោកឧកញ្ញ៉ា លីម ហួរនីតូ ដែលជានាយកប្រត្តិបត្តគ្លីនិកធ្មេញ Denta-joy Cambodia ក៏បានថ្លែងអំណរគុណដល់លោកជំទាវ ស៊ន សៀវម៉ី ដែលបានផ្តល់នូវទំនុកចិត្តទៅលើគ្លីនិកធ្មេញ Denta-joy Cambodia និងពេញចិត្តនូវសេវាកម្មពីក្រុមទន្តបណ្ឌិតរបស់យើង ថែមទាំងបង្ហាញពីបទពិសោធន៍ផ្ទាល់របស់ខ្លួនជាមួយការពត់ធ្មេញនេះទៅកាន់ សាធារណៈផងដែរ។
លោកបន្តទៀតថា វាជាកិត្តយសខ្លាំងដែល គ្លីនិកធ្មេញ Denta-joy Cambodia ទទួលបាននូវការគាំទ្រពី វីរៈកីឡាការនីលំដាប់ថ្នាក់ពិភពលោកយ៉ាងដូច្នេះ ហើយថែមទាំងមានឳកាសធ្វើការរួមគ្នាក្នុងការផ្សព្វផ្សាយពីកីឡាជាតិ ក៏ដូចជាសេវាកម្មពត់ធ្មេញលំដាប់ថ្នាក់អន្តរជាតិផងដែរ ក្នុងនាមលោកជំទាវ ជាទូតសុឆន្ទៈសម្រាប់គ្លីនិករបស់យើង។
លោកក៏បានអោយដឹងផងដែរថា Denta-joy Cambodia មានបទពិសោធន៍ច្រើនក្រៃលែងជាមួយបច្ចេកទេសពុម្ពធ្មេញថ្លារបស់ Invisalign នេះ តាំងពីឆ្នាំ ២០០១ មកម្លេះ ដោយមានអតិថិជនប្រមាណជាង ៦០០០ ករណីរួចមកហើយទទួលបានការព្យាបាលពីបច្ចេកទេសនេះ ហើយជាមួយជោគជ័យ និងការពេញនិយមពីអតិថិជន បានធ្វើអោយ Denta-joy ក្លាយជាគ្លីនិកធ្មេញ លំដាប់ថ្នាក់ទី ១ ក្នុងការផ្តល់នូវ សេវាកម្មពត់ធ្មេញដោយប្រើ ពុម្ពថ្លាInvisalign នៅអាស៊ីអាគ្នេយ៍ និងជាគ្លីនិកធ្មេញតែមួយគត់ ដែលទទួលបានតែងតាំងជា ឧទ្ទិសគ្លីនិកឬ គ្លីនិកគំរូនូវការព្យាបាលពត់ធ្មេញជាមួយគុណភាពល្អបំផុតសម្រាប់ពលរដ្ឋថៃនិងកម្ពុជា។”
លោកក៏បានបញ្ចប់ដោយអបអរសាទរ និងជូនពរលោកជំទាវ ស៊ន សៀវម៉ីជាដំណើរជីវិតគូរអាពាហ៍ពិពាហ៍ ដែលនឹងមកដល់ឆាប់ៗនាពេលខាងមុខនេះ ដូច្នេះហើយ Denta-joy Cambodia ត្រូវមានបេសកម្មសំខាន់បំផុត ក្នុងការផ្តល់ស្នាមញញឹមដ៏ស្រស់ស្អាតឥតខ្ចោះ និងទំនុកចិត្ត ដល់លោកជំទាវ ស៊ន សៀវម៉ីសម្រាប់ថ្ងៃដ៏សំខាន់របស់លោកជំទាវ ដូច្នេះសូមចូលរួមតាមដាននូវដំណើរអាពាហ៍ពិពាហ៍របស់លោកជំទាវ ទាំងអស់គ្នា ជាមួយ Denta-joy Cambodia.