ទំនប់ម្លេច ជាឈ្មោះរមណីយដ្ឋានមួយ ដែលមានទីតាំងស្ថិតនៅ ព្រំប្រទល់រវាងខេត្តកំពតនិង តាកែវ ក្នុងទឹកដី ស្ថិតនៅឃុំ ជ្រេស ស្រុក ជុំគិរី ខេត្ត កំពត មានចម្ងាយប្រមាណ ៩០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ធ្វើដំណើរតាមផ្លូវជាតិលេខ៣ ដោយបទស្ដាំចូលប្រវែងប្រហែល៦ គីឡូម៉ែត្រ៕
នៅដើមផ្លូវមានអតីតសកលវិទ្យាល័យមួយមានឈ្មោះថា “ភូមិន្ទតាកែវកំពត” ប៉ុន្តែសាកលវិទ្យាល័យមួយនេះ នៅសល់តែស្លាកឈ្មោះតែប៉ុណ្ណោះ។ គ្រាន់ជិះចូលភ្លាមយើងនឹងឃើញទេសភាព ចម្ការអ្នកស្រុក ភ្នំនារាយណ៍ ឬភ្នំមេអំបៅ អមសងខាង ដ៏ស្រស់បំព្រង៕
នៅទីនេះប្រៀបប្រដូចជា ឋានសួគ៌មួយ ព្រោះវានៅជ្រលងភ្នំ ធ្វើឲ្យអ្នកទស្សនាស្រស់ស្រាយអារម្មណ៍ លង់នឹងបឹងធម្មជាតិ អមជាមួយភ្នំសាងខាង មានប្រជាជននេសាទ គោក្របីអ្នកស្រុក និង សត្វស្លាបជាច្រើនប្រភេទហើរស៊ីចំណីនៅទីនោះ៕