ក្នុងពានរង្វាន់ Tiger Futsal Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររវាងក្រុម មហាហង្ស All Start ជាមួយក្រុម Loading FC មានការវាយគ្នាទៅវិញទៅមក រវាងក្រុមកីឡាករទាំងពីរ៕ ដោយខាងក្រុម Loading FC បានបង្ហោះសារលើបណ្តាញសង្គមថា” មូលហេតុមកពីកីឡាកររបស់ មហាហង្ស All Star បាននិយាយរើសអើងពូជសាសន៍ទៅលើកីឡាកររបស់ខ្លួនដែលជាជនជាតិខ្មែរឥស្លាម ថា * អាចាមហែងចង់យ៉ាងមិច*”៕
បន្ទាប់មកក្រុមមហាហង្ស All Star ក៏បានចេញបង្ហោះសារតបវិញថា”អត់យល់ន័យការសរសេរខុសពីការពិត កីឡាករពាក់ស្លាកលេខ១៦អត់លេងទេឈរនៅខាងក្រៅទីលានហេីយអ្នកដែលបង្កេីតកំហុសគឺកីឡាករ របស់ Loading FC ពាក់ស្លាកលេខ២៥ចំពោះ កីឡាករមហាហង្ស ពាក់ស្លាកលេខ៦ កែវ ណារ៉េត ចុះហេតុអ្វីបានសរសេរថា កែវ ណារ៉េត ដៀលថាអោយកីឡាករលេខ១៦ដែលជាជនជាតិខ្មែរឥស្លាមនោះទៅវិញ ដោយគំលាតពីគ្នា៣០ម៉ែត្រស្ដាប់លឺដែរ? ហេីយពេលនោះអជ្ញាកណ្ដាលនៅកៀនកីឡាករ កែវ ណារ៉េតទៀត បេីណារ៉េតស្រែកដៀលជេរអីចឹងមែនម្ល៉េះសមអាជ្ញាកណ្ដាលពិន័យបាត់ទៅហេីយ ចុះហេតុអីកីឡាករលេខ១៦របស់ Loading FC ហក់មកដេញវ៉ៃ ណារ៉េតទៅវិញ សុំការបកស្រាយផង Loading FC ការលាបពណ៌នេះខុសប្លែកច្រើនពេក”៕
យើងមិនទាន់ឃើញមានការចេញមកសម្របសម្រួលណាមួយពីសហព័ន្ធបាល់ទាត់កម្ពុជានោះទេ៕ប្រភព: KBN Komsan