ក្រុម Chelsea ត្រូវបើកទ្វារកីឡាដ្ឋាន Stamford Bridge ស្វាគមន៍ក្រុម Wolves ក្នុងការប្រកួតក្របខណ្ឌលីគកំពូលអង់គ្លេស(Premier League) សប្តាហ៍ទី ២០៕ ដោយចាញ់៥ប្រកួត ក្នុងចំណោម ៨ប្រកួតចុងក្រោយធ្វើអោយថ្នាក់ដឹកនាំក្លឹប Chelsea សម្រេចចិត្តបណ្តេញលោក Frank Lampard ចេញពីតំណែង៕ក្នុងរាត្រីថ្ងៃព្រហស្បតិ៍ក្រុម Chelsea អាចនឹងលេងដោយគ្មានគ្រូបង្វឹក៕កីឡាករ N’Golo Kante បានទទួលរបួសសរសៃពួរជើង អាចសម្រាករហូតដល់ដើមខែកុម្ភៈ៕ អ្នកដែលលេងជំនួសកន្លែងកីឡាករសញ្ជាតិបារាំងនេះ អាចជាកីឡាករ Jorginho, Kovacic ឬក៏កីឡាករវ័យក្មេង Billy Gilmour៕
ប្រភព: Sportsmole