កីឡាករវ័យ ៣២ឆ្នាំនេះ ធ្លាប់លេងអោយក្រុម Manchester United ក្នុងឆ្នាំ ២០១៤ មុននិងចាកចេញទៅក្រុមអ្នកមាន PSG នៅមួយឆ្នាំបន្ទាប់៕ Angel Di Maria បង្ហាញខ្លួនបាន ២៤១ ប្រកួត ដោយរកគ្រាប់បាល់បាន ៨៦គ្រាប់ និង បញ្ជូនបាល់អោយមិត្តរួមក្រុមស៊ុតបញ្ចូលទីបានចំនួន ១០១លើក និងឈ្នះធ្លាប់ឈ្នះពានរង្វាន់ចំនួន ១៦ពាន៕
យោងតាមកាសែត Todo Fichajes គ្រូបង្វឹកក្រុម Spurs លោក Mourinho បានសម្តែងការពេញចិត្តលើកីឡាករសញ្ជាត់អាហ្សង់ទីនរូបនេះ៕ អ្នកទាំងពីរក៏ធ្លាប់រួមរស់ជាមួយគ្នានៅក្លឹប Real Madrid និង Manchester United ផងដែរ៕
ក្រៅពីក្រុមលោក Jose Mourinho ក៏នៅមានក្លឹបសេះបង្កង់ Juventus ដែរចង់បានរូបគេ ដោយកុងត្រារបស់ Di Maria និងអស់នៅពេលបញ្ចប់រដូវកាលនេះ៕
ប្រភព: Sportsmole