បរទេស៖ រន្ធត់ណាស់ រថយន្ដ​ Ferri​​ ម៉ាក៨៧២ Super Fast ព័ណ៌ក្រហមបានបើកទៅបុករបាំងផ្លូវ។ ហេតុការណ៏នេះដែលបានកើតឡើងនៅបរិវេណផ្លូវចូលទីរួមខេត្តសមុទ្រប្រាណ ប្រទេសថៃ។

រថយន្ដទំនើបមួយគ្រឿងបានបើកដោយល្បឿនលឿនខ្លាំង ធ្វើឲ្យរថយន្ដមានសភាពខូចខ្ទេចខ្ទីយ៉ាងដំណំនៅកណ្ដាលផ្លូវ។ អ្នកដែលបើកបររថយន្ដនោះមានឈ្មោះសុរាវុធ អាយុ៣៦ឆ្នាំ ត្រូវជាប្រធានក្រុមហ៊ុនល្បីឈ្មោះមួយនៅក្នុងប្រទេសថៃ រងរបួសធ្ងន់។ ចំណែកមិត្តស្រីដែលរួមដំណើរជាមួយជាតារាសម្ដែងល្បីម្នាក់គឺនាង Sananthachat Thanapatpisal អាយុ២៥ឆ្នាំ នាងក៏បានរងរបួសធ្ងន់ដែរ។

តាមការរៀបរាប់របស់បុរសដែលជាអ្នកបើករថយន្ដបានឲ្យដឹងថា ខណៈពេលដែលបើកបររថយន្ដរបស់ខ្លួនប្រហែលជាត្រូវជាន់ នឹងរបស់អ្វីម្យ៉ាង រហូតធ្វើឲ្យរអិលទៅបុករបាំងស៊ីម៉ងផ្លូវ បណ្ដាលឲ្យមានគ្រោះថ្នាក់ដូចខាងលើ​​។

គួរបញ្ជាក់ដែលថាកញ្ញា Sananthachat Thanapatpisal ក្រៅពីធ្វើជាតារាសម្តែង តែកញ្ញានៅតែចាប់អារម្មណ៍លើការប្រណាំងល្បឿន ហើយបានចូលប្រឡូកក្នុងវិស័យនេះក្នុងនាមជាដៃគូប្រកួតប្រជែងរហូតដល់ពហុកីឡដ្ឋានចំនួន ៥ ក្នុងឆ្នាំនេះ ៕

សូមប្រិយមិត្តមកទស្សនាសភាពឡានទាំងអស់គ្នា៖

https://www.facebook.com/RDNewsCH3/videos/797543704045361/?v=797543704045361