កូឡេស្តេរ៉ុល គឺជាសារធាតុរាវដែលត្រូវបានគេរកឃើញខ្លាញ់នៅក្នុងឈាមរបស់អ្នក។ ខណៈពេលដែលរាងកាយរបស់អ្នកត្រូវការកូលេស្តេរ៉ុលដើម្បីបន្តបង្កើតកោសិកាដែលមានសុខភាពល្អ, ការមានកូលេស្តេរ៉ុលខ្ពស់ក៏អាចបង្កើនហានិភ័យនៃជំងឺបេះដូងផងដែរ។ នៅពេលអ្នកមានកូលេស្តេរ៉ុលខ្ពស់អ្នកអាចនឹងបង្កើននៅជាតិខ្លាញ់នៅក្នុងសរសៃឈាមរបស់អ្នក។ នៅទីបំផុតខ្លាញ់ដែលមាននៅក្នុងសរសៃឈាមទាំងនេះធ្វើឱ្យពិបាកក្នុងការហូរឈាមគ្រប់គ្រាន់តាមសរសៃឈាមអាក់ទែររបស់អ្នក។
បេះដូងរបស់អ្នកប្រហែលមិនទទួលបានឈាមសម្បូរបែបអុកស៊ីសែនដូចដែលវាត្រូវការដែលបង្កើនហានិភ័យនៃការគាំងបេះដូង។ ការថយចុះលំហូរឈាមទៅខួរក្បាលរបស់អ្នកអាចបណ្តាលឱ្យមានជំងឺដាច់សរសៃឈាមខួរក្បាល (Stroke)។ ឱសថបុរាណក្នុងការកម្ចាត់សារធាតុខ្លាញ់ក្នុងសរសៃឈាម ត្រូវបានអនុវត្តឃើញមានប្រសិទ្ធភាពខ្ពស់គឺ ៖
+វត្ថុធាតុដើមរួមមាន ៖
-អំពិលប្រក់ផ្លែ (មានបន្លារ)
-ម្នាស់សម្បកខៀវ
-ថ្លើមជ្រូក
ត្រូវចាំថា របស់ទាំងនេះជាផលិតផលធម្មជាតិសុទ្ធសាធ។
+របៀបអនុវត្ត ៖
-យកដើមអម្ពិលប្រក់ផ្លែ ៣០ក្រាម
-ផ្លែម្នាស់មួយចំហៀងចិតសំបកឲ្យស្អាត និងថ្លើម១ខាំ យកវត្ថុទាំង ៣ មកដាក់ក្នុងឆ្នាំង ចាក់ទឹកឲ្យលិច រួចដាំឲ្យពុះរំងាស់ ១៥នាទី ដាក់ចុះសម្រិតយកទឹករបស់វាមកបរិភោគមួយថ្ងៃ ពីរលើក ។ ត្រូវបរិភោគទឹកនេះមុនពេលបាយព្រឹក និងល្ងាចរយៈពេលកន្លះម៉ោង ។
ចំណែកថ្លើមជ្រូកអាចយកទៅបរិភោគជាមួយបាយបាន ។
ចំណាំ ៖ មិនត្រូវអនុញ្ញាតឲ្យនារីមានគភ៌ ឬរាគរូសពិសារឡើយ ។
អនុវត្តបែបនេះឲ្យបានជាប់លាប់អំឡុងពីរសប្តាហ៍ នោះសរសៃឈាមរបស់អ្នកនឹងសម្អាតអស់ជាតិខ្លាញ់។
មុននិងបងប្អូនសាកល្បងអនុវត្តន៏វិធីនេះ សូមបងប្អូនទទួលការព្យាបាលពីគ្រូពេទ្យឲ្យអស់លទ្ធភាពជាមុនសិន ចៀសវាងមានការធ្វេសប្រហែសនៅថ្ងៃក្រោយ ៕