ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ នេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារមានបុរសម្នាក់ ជាអ្នកយកអាចម៍ប្រចៀវនៅតាមរូងភ្នំ បានធ្លាក់ចូលជាប់ក្នុងចន្លោះនៃផ្ទាំងថ្ម រយៈពេល៤ថ្ងៃហើយ ។
ហេតុការណ៍នេះ ត្រូវបានប្រជាពលរដ្ឋទើបតែបានដឹងកាលពីយប់ថ្ងៃទី០៦ សីហា ហើយរាយការណ៍ទៅអាជ្ញាធរ នៅភ្នំជាប់សាលាបឋមហុងទឹក ស្ថិតនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
ខណៈនេះ អាជ្ញាធរ កំពុងតែនៅកន្លែងកើតហេតុដើម្បីជួយសង្គ្រោះយកជនរងគ្រោះចេញពីក្នុងចន្លោះថ្ម ។
សូមទស្សនាវីដេអូ ពីគណនីហ្វេសប៊ុកមួយមានឈ្មោះ Chea Kry បានធ្វើការផ្សាយផ្ទាល់ចេញពីកន្លែងកើតហេតុ ៖