nor

កាលពីថ្ងៃទី ២៩ មិនា ហាងកាហ្វេថ្មីមួយដែលមានឈ្មោះថា SUNRISE C@FE បានបើកសម្ពោធជាផ្លូវការហើយ។

បើយោងតាម លោក គៀង ហេងឡាយ ប្រធានគ្រប់គ្រង Sunrise Cafe បានមានប្រសាសន៍ ថា “SUNRISE C@FE គឺជាម៉ាកយីហោថ្មីមួយដែលត្រូវបានបង្កើតឡើងតម្រូវតាមចិត្តអ្នក និយមញ៉ាំកាហ្វេសម័យថ្មី ហើយអ្វីដែលពិសេសនោះគឺ SUNRISE C@FE នឹងផ្តោតសំខាន់លើអ្នកសិក្សាស្រាវជ្រាវ អ្នកធ្វើអាជីវកម្មក្នុងការជជែកនិងប្រជុំតាមរយៈ បន្ទប់ឯកជនដោយឥតគិតថ្លៃ។”

លោក ហេងឡាយ ក៏បានបន្តរទៀតថាអ្វីដែលធ្វើអោយ SUNRISE C@FE ខុសពីម៉ាក យីហោហាងកាហ្វេសព្វថ្ងៃនោះគឺអ្នកដែលអញ្ជើញមកទទួលទានការហ្វេនឹងទទួលបាន សេវាឥតគិតថ្លៃជាច្រើនដូចជា៖
១. ទទួលបានទីតាំងក្នុងការជួបជុំ និងជជែកគ្នាទាក់ទងនឹងការងារ ឬការរៀនសូត្រតាមរយៈ ការផ្តល់ជូននូវបន្ទប់ម៉ាស៊ីនត្រជាក់ និងបំពាក់ដោយម៉ាស៊ីនចាក់ស្លាយដោយឥតគិតថ្លៃ។
២. ផ្តល់ជូនការព្រីនឯកសារដោយឥតគិតថ្លៃ
៣. មានជាសៀវភៅទាក់ទងនឹងបច្ចេកវិទ្យាសម្រាប់ការអាន និងស្រាវជ្រាវដោយឥតគិតថ្លៃ
៤. ទទួលបានការប្រើប្រាស់អុិនធឺណិតល្បឿនលឿនគ្មានដែនកំណត់ដោយឥតគិតថ្លៃ
៥. ជាទីកន្លែងដែលស្ងប់ស្ងាត់ល្អមិនមានសំលេងរំខាន គ្មានផ្សែងបារី និងមានចរន្តអគ្គីសនី ជាប់រហូត។

SUNRISE C@FE មានផ្តល់ជូននូវជម្រើសជាច្រើនសម្រាប់លោកអ្នកដែលមានដូចជា Cold Drink, Hot Drink, Frappe, Smoothies, Soft Drink និងអាហារសម្រន់ជាច្រើនមុខទៀតក្នុង តម្លៃសមរម្យ។

ដើម្បីជាការអបអរសាទរក្នុងការបើកសម្ពោធថ្មីលោកអ្នកនឹងទទួលបានប្រម៉ូសិនពិសេសទិញ ១ថែម ១ រយៈពេល ១សប្តាហ៍ពេញបន្ទាប់ពីបើកដំណើរការរួច។ សូមប្រញ៉ាប់រួសរាន់ឡើងមកភ្លក់រសជាតិថ្មី ហើយអ្នកនឹងទទួលបានអារម្មណ៍ប្រកបដោយ ផាសុកភាពជាមួយ SUNRISE C@FE។
Sunrise Cafe មានទីតាំងស្ថិតនៅផ្ទះលេខ ៦៤ ផ្លូវលេខ ៣៤៨ សង្កាត់ទួលស្វាយព្រៃ ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ទល់មុខវិទ្យាល័យទួលស្វាយព្រៃ ហើយលោកអ្នកអាចកម្មង់ មកកាន់ទូរស័ព្ទលេខ 086 717 555 ឬ Facebook Page “Sunrise Cafe KH” ។